ប្រព័ន្ធផ្សព្វផ្សាយរុស្សីុបានផ្សាយថា អ្នកដំណើរ២៨នាក់នៅលើយន្តហោះ Antonov An-26 បានធ្លាក់នៅតំបន់ភាគខាងកើតរុស្ស៊ី គឺស្លាប់ទាំងអស់។
សារព័ត៌មានរ៉យទ័របានផ្សាយថា អ្នកដំណើរ២៨នាក់នៅលើយន្តហោះ Antonov An-26 បានធ្លាក់នៅតំបន់ភាគខាងកើត នាថ្ងៃទី ៦ខែកក្កដា ។ តាមការក្រសួងគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ី បានបញ្ជាក់ថា យន្តហោះខាងលើបានហោះហើពីតំបន់ Petropavlovsk-Kamchatskyទៅកាន់ Palana ស្ថិតនៅលើកោះ Kamchatka ក៏បាត់ទំនាក់ទំនងជាមួយទីបញ្ជាការ ហោះហើរ ។
សារព័ត៌មាន Interfax របស់រុស្ស៊ី បានផ្សាយថា យន្តហោះបានបុកជើងភ្នំពេលត្រៀមចុះចតក្នុងអាកាសធាតុមិនអំណោយផល មើលផ្លូវមិនឃើញច្បាស់ ។
នាយកអាកាសចរណ៍ស៊ីវិលរុស្ស៊ីបានបញ្ជាក់ថា ក្រុមជួយសង្គ្រោះមានឧទ្ធម្ភាគចក្របានស្វែងរកយន្តហោះដែលបាត់ខ្លួននោះ។ នៅលើយន្តហោះមានអ្នកដំណើរ២២នាក់ និងអាកាសយានិកពីរនាក់។
សារព័ត៌មាន TASS របស់រុស្ស៊ីបានដកស្រង់ប្រភពព័ត៌មានពីមន្ត្រីក្នុងតំបន់ដែលបានឱ្យដឹងថា លោកស្រី Olga Mokhireva អភិបាលស្រុក Palana ស្ថិតនៅក្នុងចំណោមជនរងគ្រោះ ។
កាលពីឆ្នាំ ២០១២ យន្តហោះAntonov 28 ក៏បានជួបគ្រោះថ្នាក់នៅតំបន់ព្រៃភ្នំ Kamchatka បណ្តាលឲ្យមនុស្ស ១០នាក់ស្លាប់ ។ លទ្ធផលស្រាវជ្រាវបានឱ្យដឹងថា អាកាសយានិកទាំងពីររូបស្រវឹងស្រាក្នុងពេលយន្តហោះធ្លាក់៕ដោយ៖ធីរីណា
អាណាតូណូវអាន -២៦ ។ រូបថត៖ Russian Planes