ខេត្តប៉ៃលិន÷នៅថ្ងៃទី០៦ខែ០៧ឆ្នាំ២០២១
លោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និង នេសាទខេត្ត ,មន្ទីរព័ត៍មានខេត្តព្រមទាំងក្រុមការងារ និងតំណាងក្រុមហ៊ុនចែកចាយថ្នាំកសិកម្ម បានអញ្ជើញចុះពិនិត្យទីតាំងចំការដំឡូងមី និងចែកជូនថ្នាំកសិកម្មដល់ប្រជាពលរដ្ឋ នៅក្នុងភូមិអូខ្ទីង និងភូមិអូរប្រឹស ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដែលរងគ្រោះដោយការបំផ្លាញសត្វល្អិតពីងពាងក្រហម ។
លោក អ្នកតំណាងរាស្រ្ត បានណែនាំឱ្យមន្ត្រីជំនាញនៃមន្ទីរកសិកម្ម និងប្រជាពលកសិករ ត្រូវយកចិត្តទុកដាក់រួមគ្នាប្រើគ្រប់មធ្យោបាយ គ្រប់លទ្ឋភាព និងគ្រប់បច្ចេកទេស ដើម្បីទប់ស្កាត់ និងកម្ចាត់សត្វល្អិតពីងពាងក្រហម ដែលកំពុងបំផ្លិចបំផ្លាញដំណាំដំឡូងមីរបស់ប្រជាកសិករយើងឲ្យបាន ។
សូមបញ្ជាក់ថា÷នៅក្នុងភូមិទាំងពីរនេះ មានផ្ទៃដីដំណាំដំឡូងមីសរុបចំនួន 400 ហិកតា ក្នុងនោះរងការបំផ្លាញពីពាងក្រហមចំនួន 180 ហិកតា៕
ដោយ, ស សារ៉េត