រថយន្តស៊េរីទំនេីបមួយគ្រឿងបានបុករថយន្តRAV4 L ពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសជនជាតិចិនម្នាក់​បាន
បេីករថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាក​HONGQI HS5​ ជ្រុលទៅបុករថយន្តម៉ាកRAV4L ពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ទាំងសងខាង​ តែមិនធ្វេីឲ្យនរណាម្នាក់រងរបួសនោះទេ​ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង២​ និង២០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី​៧​ ខែកក្កដា​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយមហាវិថីព្រះនរោត្ដម​ កែងនិឹងផ្លូវលេខ១០៦​ ក្នុងសង្កាត់វត្តភ្នំ​ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។

​ តាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុ​គេឃេីញរថយន្តម៉ាក​ RAV4L ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ​ 2BB-3643 បេីកបរដោយបុរសជាជនជាតិខ្មែរម្នាក់​ និងអ្នករួមដំណេីរ៣នាក់ទៀត​បានធ្វេីដំណេីរតាមបណ្ដោយមហាវិថីព្រះនរោត្ដម​ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនល្មម​ រួចក៏បើកឆ្លងផ្លូវលេខ១០៦​ តែពេលឆ្លងដល់ពាក់កណ្ដាលផ្លូវក៏ត្រូវរថយន្តម៉ាក​ HONGQI HS5 ពណ៌ស​ ពាក់ស្លាកលេខ​ កម្ពុជា​ XYL .1818 បេីកបរដោយបុរសជនជាតិចិនម្នាក់​តាមបណ្ដោយផ្លូវលេខ១០៦​ ក្នុងទិសដៅពីកេីតទៅលិច​ មកបុករថយន្តRAV4L​ ពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង​ តែសំណាងល្អមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ​ ។

​ ក្រោយកេីតហេតុ​ ភាគីទាំងសងខាងបាននិយាយយកតែត្រូវរៀងៗខ្លួន​ ទេីបសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដូនពេញ​ ធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយតាមច្បាប់​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print