ភ្នំពេញ, សន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយលើពិភពលោកក្រោមប្រធានបទ “ការបំពេញការងារដើម្បីសុភមង្គលប្រជាជន ការទទួលខុសត្រូវរបស់គណបក្សនយោបាយ” តាមប្រព័ន្ធវីដេអូ ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២១។
សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំ នគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោក ក្រោមប្រធានបទ “ ការបំពេញការងារដើម្បីសុភមង្គលបជាជន៖ ការទទួលខុសត្រូវរបស់គណបក្សនយោបាយ » តាមប្រព័ន្ធវីដេអូសន្និសីទ, ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១
ឯកឧត្តម ស៊ី ជីនពីង (Xi Jinping), អគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន និងជា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន;
ឯកឧត្តម, លោកជំទាវថ្នាក់ដឹកនាំ និងតំណាងគណបក្សនយោបាយទាំងអស់; ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
ជាបឋម, ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លា ចំពោះគណបក្សកុម្មុយនីស្តចិន និង ប្រជាជនចិន នៅក្នុងឱកាសដ៏មហោឡារិកនៃខួបអនុស្សាវរីយ៍លើកទី ១០០ នៃការបង្កើតគណបក្ស កុម្មុយនីស្តចិន និងការសម្រេចបានដោយជោគជ័យនូវ គោលដៅ ១០០ ឆ្នាំ លើកទី១ ក្នុងការកសាង សង្គម-សេដ្ឋកិច្ច ប្រកបដោយវិបុលភាពលើគ្រប់វិស័យសម្រាប់ប្រជាជន និងប្រទេសចិន។
ឆ្លៀតក្នុងឱកាសនេះផងដែរ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ស៊ី ជីន ពីង អគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែល បានផ្តួចផ្តើម និងរៀបចំកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងគណបក្ស នយោបាយលើពិភពលោក ក្រោមប្រធានបទ «ការបំពេញការងារដើម្បីសុភមង្គលប្រជាជន៖ ទទួលខុសត្រូវរបស់គណបក្សនយោបាយ» ។
កិច្ចប្រជុំកំពូលនេះ ពិតជាមានសារៈសំខាន់ជាអនេក ក្នុងការបង្កើនភាពជិតស្និទ្ធ សាមគ្គីភាព និងការជំរុញកិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយនានា នៅលើពិភពលោក ក្នុងអំឡុងពេលដែលយើងទាំងអស់គ្នាកំពុងប្រឈមនឹងវិបត្តិនៃជំងឺកូវីដ-១៩ ។
ជាការពិតណាស់, សាធារណរដ្ឋប្រជាមានិតចិនបានបង្ហាញជូនពិភពលោកនូវភាពជោគជ័យ ជាទីមោទនៈរបស់ប្រជាជនចិន ក្នុងការកំណត់ជោគវាសនាប្រទេសជាតិរបស់ខ្លួន តាមរយៈការជំរុញ កិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យនៃសង្គម-សេដ្ឋកិច្ច ជាពិសេសលើវិស័យបច្ចេកវិទ្យាទំនើប និងការ ក្លាយចិនទៅជាមហាអំណាចនៃពិភពលោក ។ ការរក្សាបាននូវស្ថិរភាពនយោបាយ និងការចាត់ទុក សុភមង្គល វិបុលភាព និងសុខមាលភាពរបស់ប្រជាជនជាស្នូល នៅក្នុងការសម្រេចចិត្តនយោបាយធំៗ របស់គណបក្សកុម្មុយនីស្តចិន គឺជាគំរូដ៏ល្អមួយ ដែលគណបក្សនយោបាយដទៃទៀតនៅលើពិភព លោក គប្បីរៀនសូត្រ ។ ក្នុងន័យនេះ, ក្នុងនាមខ្ញុំជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំ និងកសាងប្រទេសចាប់ពីចំណុចសូន្យ, ខ្ញុំពិតជាអាចយល់បានយ៉ាងច្បាស់អំពីការតស៊ូ, ការលះបង់ និងការខិតខំពុះពារដ៏លំបាករបស់ប្រជាជនចិន និងគណបក្សកុម្មុយនីស្តចិន ។
ឯកឧត្តម, លោកជំទាវលោក, លោកស្រី!
ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គឺជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រមួយ ដែលតម្រូវឱ្យប្រទេស និង ទាំងគណបក្សនយោបាយទាំងអស់នៅលើពិភពលោក រួបរួមគ្នាជាធ្លុងមួយ ដើម្បីបុព្វហេតុមនុស្ស ជាតិ ។ ក្នុងស្មារតីនេះ, ខ្ញុំសូមចូលរួមចែករំលែកនូវទស្សនៈមួយចំនួន អំពីតួនាទីរបស់គណបក្ស នយោបាយ ក្នុងការឆ្លើយតបទៅនឹងវិបត្តិសកលនេះ ដើម្បីគោលដៅនៃការលើកកម្ពស់សុភមង្គល វិបុលភាព និងសុខមាលភាពប្រជាជន ដូចខាងក្រោម ៖
ទីមួយ៖ ការតម្កល់ខ្ពស់នូវអាយុជីវិត និងផលប្រយោជន៍ប្រជាជន និងការគ្រោងខ្ពស់សាមគ្គី ភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយគោរពខ្ជាប់ខ្ជួននូវអធិបតេយ្យភាព និង ឯករាជ្យជាតិ នីមួយៗ ។ ក្នុងន័យនេះ, គណបក្សនយោបាយទាំងអស់, ទោះជាមាននិន្នាការ ណាក៏ដោយ, ត្រូវគិត ពីប្រយោជន៍ជាតិ និងប្រជាជនជាធំ ដោយមិនត្រូវលុះទៅនឹងរបៀបវារៈនយោបាយរយៈពេលខ្លីនៃការ ដណ្ដើមអំណាចឱ្យខាងតែបាន តាមគ្រប់មធ្យោបាយ ដោយមិនខ្វល់អំពីសន្តិភាព ស្ថិរភាព អធិបតេយ្យ ជាតិ និងសុខទុក្ខរបស់ប្រជាជននោះឡើយ ។ ក្នុងកាលៈទេសៈពោរពេញដោយភាពប្រឈមដ៏ស្រួច ស្រាលនេះ, គណៈបក្សនយោបាយ គួរតែប្រកាន់យកនូវការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជា ជន ព្រមទាំងបញ្ឈប់ឱ្យបាននូវវប្បធម៌ និងឥរិយាបទច្រណែនឈ្នានីស ចាំតែមើលបំណាំ ចោទប្រកាន់ និងរិះគន់គ្មានមូលដ្ឋាន ដោយជំនួសមកវិញនូវឥរិយាបថបែបស្ថាបនានិយម និងស្មារតីនៃកិច្ចសហការក្នុងការដោះស្រាយបញ្ហាប្រឈមរបស់មនុស្សជាតិ និងប្រជាជន, ទាំងក្នុងក្របខណ្ឌពិភពលោក ក៏ដូច ជាក្នុងប្រទេសនីមួយៗ ។
ទីពីរ៖ ការរួបរួមគ្នាសង្គ្រោះអាយុជីវិតមនុស្សជាតិ តាមរយៈការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឱ្យ បានជោគជ័យ ។
គន្លឹះដ៏សំខាន់មួយនៅកិច្ចប្រឹងប្រែងដើម្បីគោលដៅនេះ គឺការចែករំលែកវ៉ាក់សាំង និងការចាត់ទុកវ៉ាក់សាំងជាទំនិញសាធារណៈ ដោយប្រកាន់យកនូវគោលការណ៍ «វ៉ាក់សាំងពហុភាគី និយម» ទាំងក្នុងដំណើរការផលិត ចែកចាយ និងប្រើប្រាស់ ក្នុងន័យនេះ, ខ្ញុំសូមសម្ដែងនូវអំណរ ។ គុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានយកចិត្តទុកដាក់ជួយគាំទ្រយ៉ាង ក្លៀវក្លាដល់កម្ពុជា តាមរយៈការផ្ដល់ជំនួយ, ទាំងផ្នែកបច្ចេកទេស និងសម្ភារៈ, និងជាពិសេស ជំនួយជា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩, ព្រមទាំងការជួយសម្របសម្រួល និងការផ្ដល់អាទិភាពដល់កម្ពុជា ចំពោះរាល់ការបញ្ជាទិញវ៉ាក់សាំង ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាព ដោយឥតលក្ខខណ្ឌ ដូចពាក្យ ស្លោកថា “មិត្តល្អ ជួយគ្នាក្នុងគ្រាមានអាសន្ន” ។
ទីបី៖ នៅពេលដែលវិបត្តិនៃជំងឺកូវីដ-១៩ ថមថយនាពេលខាងមុខ ការគិតគូរទៅលើការងើប ឡើងវិញនៃសង្គម-សេដ្ឋកិច្ច គឺជាកិច្ចការមួយដ៏សំខាន់មិនអាចខ្វះបាន ។
ប្រការនេះនឹងទាមទារឱ្យ មានការលើកកម្ពស់យន្តការទ្វេភាគី និងពហុភាគីនិយមផ្សេងៗ ដូចជា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និង ផ្លូវ ដែលជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ឈ្នះ- ឈ្នះមួយដ៏សំខាន់ ក្នុងការលើកកម្ពស់សង្គម-សេដ្ឋកិច្ច និង វិបុលភាពនៃប្រទេសនៅក្នុងតំបន់ និងពិភពលោក តាមរយៈការជំរុញរំហូរពាណិជ្ជកម្ម និងការវិនិ យោគ ។ ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំសូមសម្ដែងជាថ្មីម្តងទៀតនូវការគាំទ្រយ៉ាងមុតមាំចំពោះ “គំនិតផ្តួច ផ្ដើមខ្សែក្រវាត់ និងផ្លូវ” ដែលនឹងនាំមកនូវវិបុលភាព និងសុភមង្គល ជូនដល់ប្រជាជននៅក្នុងបណ្ត ប្រទេស និងតំបន់ ស្ថិតក្រោមវិសាលភាពនៃគំនិតផ្តួចផ្តើមនេះ នៅក្នុងបរិបទនៃការងើបឡើងវិញន សង្គម-សេដ្ឋកិច្ច ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ បានស្រាកស្រាន្ដ ។
ជាទីបញ្ចប់, ខ្ញុំសូមអបអរសាទរជាថ្មីម្តងទៀតជូនដល់គណបក្សកុម្មុយនីស្តចិន និងប្រជាជនចិន ចំពោះសមិទ្ធិផលជាប្រវត្តិសាស្ត្រនៃខួបអនុស្សាវរីយ៍លើកទី ១០០ នៃការបង្កើតគណបក្សកុម្មុយនីស្ត ចិន ។ ខ្ញុំសូមជូនពរឯកឧត្ដម, លោកជំទាវ, លោក, លោកស្រីទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ និងទទួលបា គជ័យចំពោះគ្រប់ភារកិច្ច ៕