អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអង្គារ ទី០៦ ខែកក្កដាឆ្នាំ២០២១ បានដកស្រង់ចេញផ្សាយពីអាជ្ញាធរឥណ្ឌូណេស៊ី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានកត់ត្រារកឃេីញករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៣១,១៨៩ករណី ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន។
ជាមួយគ្នានេះ អាជ្ញាធរឥណ្ឌូនេស៊ី ក៏បានប្រកាសពីអ្នកជំងឺស្លាប់ថ្មីចំនួន៧២៨នាក់បន្ថែមទៀត ខណៈអ្នកជំងឺព្យាបាលជាសះស្បើយចំនួន ១៥,៨៦៣នាក់។
សូមជម្រាបថា ប្រទេសអាស៊ានមួយនេះ មានករណីឆ្លងសរុប ២,៣៤៥,០១៨ករណី ក្នុងនោះស្លាប់ ៦១,៨៦៨នាក់ និងជាសះស្បើយ ១,៩៥៨,៥៥៣នាក់។
គួរបញ្ជាក់ថា ចំពោះការកើនឡើងនូវករណីឆ្លង និងស្លាប់នេះត្រូវបានស្តីបន្ទោសទៅលើការធ្វើដំណើរក្នុងកំឡុងពេលវិស្សមកាល Eid al-Fitr កាលពីខែមុន ក៏ដូចជាការមកដល់នៃវីរុសបំប្លែងខ្លួនថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌាផងដែរ៕ដោយ៖ស តារា