អង់គ្លេសធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ដាណឺម៉ាកវគ្គ៤ក្រុមចុងក្រោយនៃព្រឹត្តិការណ៍យូរ៉ូឆ្នាំនេះ

ចែករំលែក៖

ក្រុមជម្រើសជាតិអង់គ្លេសអាចនឹងបន្តរក្សាជ័យជម្នះរបស់ខ្លួនក្នុងការប្រកួតជើងឯកទ្វីបអឺរ៉ុប ឬហៅថា យូរ៉ូ នៅឯកីឡដ្ឋាន Wembley នារាត្រីថ្ងៃពុធនេះនៅពេលដែលធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុមជម្រើសជាតិដាណឺម៉ាកក្នុងវគ្គ៤ក្រុមចុងក្រោយ។

យោងតាមគេហទំព័រផ្លូវការរបស់ UEFA បានឲ្យដឹងថា ក្រុមអង់គ្លេសមានពិន្ទុនៅលើកំពូលតារាងដែលបានឈ្នះការប្រកួតព្រឹត្តិការណ៍យូរ៉ូរបស់ខ្លួនក្នុងលទ្ធផល ៤-០ នៅកីឡដ្ឋាន Stadio Olimpico ទល់នឹងក្រុមអ៊ុយក្រែនក្នុងវគ្គ៨ក្រុមចុងក្រោយដោយរក្សាបានលទ្ធផលមិនដែលចាញ់របស់ពួកគេក្នុង៥ប្រកួតចុងក្រោយ (ឈ្នះ៤ដង និងស្មើ១ដង)។

ចំណែកក្រុមដាណឺម៉ាកបានទទួលជ័យជម្នះ នៅពេលដែលក្រុមនេះបានយកឈ្នះសាធារណរដ្ឋឆេក ២-១ នៅឯកីឡដ្ឋាន Bakı Olimpiya Stadionu ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍យូរ៉ូនេះ ដែលជាជ័យជម្នះលើកទី៣ជាប់ៗគ្នារបស់ខ្លួនធ្វើឱ្យពួកគេទទួលបានលទ្ធផលល្អឡើងមកដល់វគ្គ៤ក្រុមចុងក្រោយនេះ។

ក្នុងព្រឹត្តិការណ៍យូរ៉ូក្រុមដាណដាណឺម៉ាករកបាន៥គ្រាប់ ចាប់តាំងពីការប្រកួតវគ្គជម្រុះរហូតមកដល់វគ្គនេះ។ នេះជាការជួបក្នុងការប្រជែងជើងឯកទ្វីបអឺរ៉ុបលើកដំបូងរវាងក្រុមអង់គ្លេសនឹងដាណឺម៉ាក ប៉ុន្តែក្នុងប្រវត្តិព្រឹត្តិការណ៍យូរ៉ូអង់គ្លេសមិនទាន់បានលើកពានរង្វាន់នេះម្តងណាឡើយ ខណៈដែលដាណឺម៉ាកធ្លាប់ឈ្នះម្តងកាលពីឆ្នាំ១៩៩២។

នៅក្នុងប្រវត្តិប្រកួតចំនួន៦ប្រកួតចុងក្រោយរវាងក្រុមទាំង២ គឺអង់គ្លេសឈ្នះ២លើក, ដាណឺម៉ាក      ្នះ៣លើក និងស្មើ១លើក ។ ក្នុងការប្រកួតយូរ៉ូឆ្នាំនេះ ក្រុមអង់គ្លេសមានកីឡាករឆ្នើមៗច្រើនជាងដាណឺម៉ាកដែលសុទ្ធសឹងតែជាកីឡាករមានតម្លៃខ្លួន និងលេងឲ្យលីកកំពូលៗច្រើនផងដែរ។ ខាងក្រោមនេះគឺជាសមាជិកក្រុមអង់គ្លេស និងក្រុមដាណឺម៉ាកក្នុងការប្រកួតយប់នេះ ៖

=> ក្រុមជម្រើសជាតិអង់គ្លេស៖ អ្នកចាំទី: Dean Henderson (Manchester United), Sam Johnstone (West Bromwich Albion), Jordan Pickford (Everton)។

ខ្សែការពារ: Trent Alexander-Arnold (Liverpool), Ben Chilwell (Chelsea), Conor Coady (Wolves), Reece James (Chelsea), Harry Maguire (Manchester United), Tyrone Mings (Aston Villa), Luke Shaw (Manchester United), John Stones (Manchester City), Kieran Trippier (Atlético), Kyle Walker (Manchester City)។

ខ្សែបម្រើ: Jude Bellingham (Dortmund), Jordan Henderson (Liverpool), Mason Mount (Chelsea), Kalvin Phillips (Leeds United), Declan Rice (West Ham)។

 ខ្សែប្រយុទ្ធ: Dominic Calvert-Lewin (Everton), Phil Foden (Manchester City), Jack Grealish (Aston Villa), Harry Kane (Tottenham), Marcus Rashford (Manchester United), Bukayo Saka (Arsenal), Jadon Sancho (Dortmund), Raheem Sterling (Manchester City)។

=> ក្រុមជម្រើសជាតិដាណឺម៉ាក៖ អ្នកចាំទី: Kasper Schmeichel (Leicester), Jonas Lössl (Midtjylland), Frederik Rønnow (Schalke)។

ខ្សែការពារ: Jens Stryger Larsen (Udinese), Simon Kjær (AC Milan), Andreas Christensen (Chelsea), Joachim Andersen (Fulham), Daniel Wass (Valencia), Mathias Jørgensen (Copenhagen), Joakim Mæhle (Atalanta), Jannik Vestergaard (Southampton), Nicolai Boilesen (Copenhagen) ។

ខ្សែបម្រើ: Mathias Jensen (Brentford), Christian Nørgaard (Brentford), Pierre-Emile Højbjerg (Tottenham), Thomas Delaney (Dortmund), Anders Christiansen (Malmö), Christian Eriksen (Inter Milan), Mikkel Damsgaard (Sampdoria), Robert Skov (Hoffenheim)។

ខ្សែប្រយុទ្ធ: Martin Braithwaite (Barcelona), Andreas Cornelius (Parma), Andreas Skov Olsen (Bologna), Yussuf Poulsen (Leipzig), Kasper Dolberg (Nice), Jonas Wind (Copenhagen) ៕ (រូបថត ៖ UEFA) ដោយ៖ភារៈ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print