អគ្គិសនីកម្ពុជា​៖​ ជូនដំណឹង​ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី​ នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ​ បណ្តោះអាសន្ន

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គិសនីកម្ពុជា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១១​និង​ ២៥នាទីព្រឹក សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី១០ (GS10-F9) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ (២)សង្កាត់ស្នោរ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (៣)ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ដូច្នេះ​អតិថិជន​ នឹង​មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១១​និង​ ៥៦នាទីព្រឹកថ្ងៃដដែល។

ដោយ​ឡែក​នៅវេលាម៉ោង ២​ និង៣០នាទីរសៀលថ្ងៃដដែលនេះ​ អគ្គិសនីកម្ពុជា​ បានជូនដំណឹងម្តងទៀតស្ដីពីករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី២ (GS2-F2B) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖(១)ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ (២)ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ និងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អគ្គិសនីកម្ពុជា​ បានបញ្ជាក់បន្ថែមថា​ បច្ចុប្បន្ន​ ក្រុមការងារបច្ចេកទេសកំពុងធ្វើការស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។

អាស្រ័យហេតុនេះ សូមបងប្អូន មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕ដោយ​៖សហការី​

...

រូបភាព​៖ឯកសារ​ពី​អគ្គិសនីកម្ពុជា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print