ខេត្តព្រះវិហារ ៖ តាមសេចក្តីរាយការណ៍ដ៏ច្បាស់ការបានអោយដឹងថា មិនថាពេលយប់ឬពេលថ្ងៃ គេតែងសង្គេតឃើញរថយន្តសេរីទំនើបៗ ម៉ាកធុនត្រា ម៉ាកសុីណា ម៉ាស្តានឹងម៉ាកហ្វត ពណ៍ត្រេអុី ដឹកឈើលេខ១ ប្រភេទសុក្រម នឹងឈើឈ្លីក ចេញពីចំនុចភូមិសុច ភូមិតាសែង ឃុំរណៈសិរ្យ ស្រុកសង្គមថ្មី ដឹកទៅខេត្តកំពង់ធំបានយ៉ាងរលូន ប៉ុន្តែសមត្ថកិច្ចចម្រុះមានអាវុធហត្ថ នគរបាល នឹង បរិស្ថាន នៅចំនុចខ្នាថ្មី ជាប់
ព្រុំប្រទល់ស្រុកសង្គមថ្មីនឹងស្រុកប្រាសាទបាលង្គង័ សប្បាយរាប់ក្បាលឡានយកលុយច្រកហោប៉ៅ ដោយមិនខ្វល់ពីការិះគន់របស់ប្រជាប្រជាពលរដ្ឋឡើយ។
តាមសេចក្តីរាយការណ៍បានអោយដឹងថា ជាក់ស្តែងនៅព្រឹកថ្ងៃទី៧ ខែកក្តដានេះ មានរថយន្តសេរីទំនើបចំនួន៤គ្រឿងដឹកឈើចេញពីចំនុចភូមិសុច ចេញតាមសែងយកទៅលក់នៅឯខេត្តកំពង់ធំបានយ៉ាងរលូន សមត្ថកិច្ចគ្រប់ផ្នែកពាក់ពន្ឋ័អត់
បង្ក្រាបនោះទេ ។
តាមសេចក្តីរាយការរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកសង្គមថ្មី បានអោយដឹងថា មេឈ្មួញដុះស្លែ ឈ្មោះភក្រ័ តែងតែទំនាក់ទំនងល្អជាមួយលោក យា សាវង្ស ប្រធានស្នាក់ការបរិស្ថានខ្នាថ្មីតាសែង ជាប់ព្រុំ
ប្រទល់ស្រុកសង្គមថ្មីនឹងស្រុកប្រាសាទបល័ង្ល នឹងលោក មឿង សំផុន នាយកភ្នំត្បែង រួមទាំងសមត្ថកិច្ចដ៍ទៃទៀត ដូចជាមេព្រៃសង្កាត់សង្គមថ្មី អាវុធហត្ថ នឹងនគរបាលដែលប្រចាំការនៅចំនុចខាងលើ ដើម្បីអោយរថយន្តដឹកឈើខុសច្បា
ប់របស់ពួកគេដំណើរការទៅបានយ៉ាងរលូន ពេលខ្លះពួកគេដឹកឈើទាំងថ្ងៃក៏មាន ។ ចំណែកប្រជាជនដឹកឈើតាមគោយន្តកន្ត្រៃយកមកប្រើប្រាស់ ត្រូវបានសមត្ថកិច្ចចាប់ផាកពិនយ័ដោយមិនមានការលើកលែងទេ ឬដោយសាពួកគាត់មិនមានលុយសូកប៉ាន់អស់លោកជំនាញទាំងនោះ ។
តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរាយការណ៍ថា ឈើប្រភេទលេខ១ សុក្រមនឹងឈើឈ្លីក ត្រូវបានមេឈ្មួញឈ្មោះភក្រ័ រៀបចំដៃជើងបញ្ចុះបញ្ចូលអោយប្រជាជនលើងទៅកាប់ឈើនៅលើកំពូលភ្នំត្បែង ដែលជាភ្នំត្រូវបានចុះបញ្ជីជាបេតិកភណ្ឌ័ជាតិ ដែលមានលោក មឿង សំផុន ជានាយកបេតិកភណ្ឌ័ធម្មជាតិភ្នំត្បែង មើលរំលងការកាប់បំផ្លាញព្រៃឈើភ្នំត្បែងការដែលប្រជាពលរដ្ឋលើងទៅអារ កាប់ឈើនៅ
លើកំពូលភ្នំត្បែងទៅបានដោយសាការបើកដៃពីសំណាក់បរិស្ថានការពារព្រៃឈើភ្នំត្បែងផងដែរ ។
ចំណែកប្រភពពីសមត្ថកិច្ចមួយចំនួនបានលួចបង្ហើបអោយដឹងថា ពីមួយខែមុន រថយន្តមេឈ្មួញឈ្មោះភក្រ័ មានតែ ៦គ្រឿងទេ ហើយហ៊ានដឹកឈើតែពេលយប់ ឥលូវថែមរថយន្តមកចំនួន៣គ្រឿងទៀត ទាំងអស់៩គ្រឿងដឹកឈើទាំងថ្ងៃទាំងយប់បានយ៉ាងរលូន ។
ពាក់ពន្ឋ័នឹកការបើកដៃអោយរថយន្តដឹកឈើរបស់មេឈ្មួញឈ្មោះភក្រ័ ដឹកទាំងយប់ទាំងគ្មានការបង្ក្រាបបែបនេះ លោក ជុំ ពុយ អភិបាលស្រុកសង្គមថ្មី នឹងជាប្រធានគណៈបញ្ជាការស្រុកសង្គមថ្មីបានឆ្លើយថា លោកអត់បានដឹងទេ អរគុណដល់អ្នកសាព័ត៌មាន ដែលបានរាយការណ៍ជូនលោក ។
លោក មាស ញឹម នាយកព្រៃឡង់នឹងភ្នំត្នោត បានបញ្ជាក់ថា លោកមិនបានដឹងរឿងដឹកឈើទាំងថ្ងៃទាំងយប់របស់មេឈ្មួញឈ្នោះ ភក្រ័ ទេ ដោយសាលោកជាប់រវល់ការងារច្រើនពេក ។
ចំណែកលោក សុង ចន្ទ័សុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានប្រាប់អ្នកសារព័ត៌មានអោយដឹងថា លោកមិនដែលបានដឹងទាល់តែសោះ ចាំលោកសួទៅកូនចៅក្រោមឱវាទសិន ៕
https://youtu.be/kmQeR-1RPlc
ដោយ៖ អ្នកប្រមាញ់