មន្រ្តីនគរបាលស្នងការដ្នានខេត្តព្រះសីហនុ៖ ដែលមានវិជ្ជមានកូវីដ-១៩ សរុបចំនួន ១៩នាក់​ ទទួល​បាន​ថវិកាដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន និងលោក គួច ចំរើន

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ លោក​ឧត្ដមសេនីយ៍​ទោ​ ជួន​ ណារិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ​ បាននាំថវិកាឧបត្ថម្ភដ៏ថ្លៃថ្លារបស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជូនដល់មន្រ្តីនរគរបាល នៃស្នងការដ្នាននគរបាលខេត្តព្រះសីហនុ ដែលមានវិជ្ជមានកូវីដ-១៩ សរុបចំនួន ១៩នាក់​ បានជាសះស្បើយចំនួន ១៥នាក់ នៅសល់ ០៤នាក់ កំពុងសំរាកព្យាបាលនៅមណ្ឌលព្យាបាលសាកាណា និង គ្លីនិកអមរា ស្រុកព្រៃនប់ សរុបទាំងអស់ ១៩លានរៀល (ក្នុង​ម្នាក់ទទួល​ បាន១លានរៀល)។​

ដោយឡែកលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានជួយឧបត្ថម្ភ ដល់មន្ត្រីនគរបាលទាំង១៩នាក់ ក្នុងមួយនាក់ ១លានរៀល សរុបទាំងអស់ ១៩លានរៀលផងដែរ។ គិតជាទឹកប្រាក់សរុបទាំងអស់មានចំនួន ៣៨លានរៀល។

​លោក​ឧត្ដមសេនីយ៍​ទោ​ ជួន​ ណារិន្ទ​ បានបញ្ជាក់ថា​ ក្នុង​នាមលោកតំណាងឱ្យ មន្រ្តីនគរបាលទាំង១៩នាក់ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿន អគ្គស្នងការនគរបាលជាតិ និងលោកស្រី​ ព្រមទាំងលោក​ គួច​ ចំរើន​ អភិបាល និងលោកស្រី​ សូមមានសុខភាពល្អបរិបូណ៌ អាយុយឺនយូរ ជៀសផុតពីជំងឺដង្កាត់ផងទាំងពួង និងបានប្រកបដោយពុទ្ធពរទាំងឡាយ បួនប្រការគឺអាយុ វណ្ណៈសុខ: ពលៈគប្បីភ្លៀងឃ្លាតឡើយ ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print