ចិនមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់មិនធ្លាប់មានក្នុងរយៈពេល៦ខែកន្លងមក

ចែករំលែក៖

នៅថ្ងៃទី៧ ខែកក្កដា ចិនបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ៥៧នាក់ គឺជាចំនួនខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីថ្ងៃទី ៣០ខែមករាឆ្នាំ២០២១មក។ ក្នុងចំណោមអ្នកឆ្លងថ្មី មានករណីឆ្លងក្នុងសហគមន៍១៥នាក់ ស្ថិតនៅតំបន់ Ruili city ខេត្តYunnan ជាប់ព្រំដែនប្រទេសមីយ៉ាន់ម៉ា ក្រៅពីនេះគឺករណីនាំចូលពីក្រៅប្រទេស។

កន្លងមកខេត្ត Yunnan បានអនុវត្តច្បាប់បិទខេត្តនេះ ហើយស្នើដល់ពលរដ្ឋឲ្យស្នាក់នៅក្នុងផ្ទះ បើមិនមានការចាំបាច់ខ្លាំងមិនត្រូវចេញទៅខាងក្រៅឡើយ។ ករណីឆ្លងថ្មីរកឃើញក្រោយការធ្វើតេស្ត ទៅលើពលរដ្ឋនៅទីក្រុង Ruili City ។
កាលពីខែមីនា ទីក្រុងនេះធ្លាប់ផ្ទុះកូវីដ-១៩ ម្តងរួចមកហើយ ប៉ុន្តែគ្រប់គ្រងបានយ៉ាងឆាប់រហ័ស មិនមានករណីឆ្លងបន្ថែមទៀតឡើយ ។ មកដល់ខែមេសា ទីក្រុង Ruili City បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅទូទាំងទីក្រុង។
ក្រៅពីនេះប្រទេសចិនបានបង្កើនល្បឿននៃការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស ។ គិតត្រឹមថ្ងៃទី ៧ខែកក្កដា ចិនបានចាក់វ៉ាក់សាំង ជាង ១,៣ពាន់លានដូសជូនពលរដ្ឋ ។ រដ្ឋាភិបាលទីក្រុងប៉េកាំងកំណត់គោលដៅចាក់វ៉ាក់សាំងជូនពលរដ្ឋឲ្យបាន៨០% ក្នុងចំណោមពលរដ្ឋ ១,៤ពាន់លាននាក់៕ដោយ៖ធីរីណា

...

កន្លែងសាកល្បងមួយនៅខេត្តហ៊ូប៉ីប្រទេសចិន។ (រូបថត៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print