ភ្នំពេញ៖ នារីម្នាក់ និងអ្នករួមដំណេីរ២នាក់ទៀតបានបេីករថយន្ត LEXUS HS២៥០hទៅបុករបងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យបាក់រៀបដល់ដី ឯរថយន្តបានខ្ទេចមួយកំណាត់មុខនិងរបួសធ្ងន់ម្នាក់ ស្រាល២នាក់ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុងទៅកោះនររា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ខាងលេីបានប្រាប់ឲ្យដឹងថា មុនកេីតហេតុគេឃេីញរថយន្តបង្កម៉ាក LEXUS HS250h ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BI-7033 បេីកបរដោយនារីម្នាក់ និងមាននារី២នាក់ទៀតរួមដំណេីរជាមួយ តាមផ្លូវបេតុងទិសដៅពីជេីងមកត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុសង្ស័យអ្នកបេីកបរស្រវឹងក៏រេចង្កូតមកឆ្វេងដៃជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យបាក់រៀបដល់ដី ដោយរថយន្តបង្កបានខ្ទេចផ្នែកខាងមុខទាំងស្រុង និងធ្វេីឲ្យនារីម្នាក់ជាតៃកុងរងរបួសធ្ងន់ ឯអ្នករួមដំណេីរ២នាក់ទៀតរងរបួសស្រាល។ក្រោយកេីតហេតុ នារីជាតៃកុងដែលរងរបួសធ្ងន់ត្រូវបានមិត្តភ័ក្កបងប្អូនដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហេីយឲ្យតំណាងរថយន្តបង្ក និងម្ចាស់ផ្ទះចចារគ្នាមួយជំហ៊ានសិន ។ ដោយភាគីខាងរថយន្តបង្កព្រមចេញថ្លៃជួសជុលទាំងស្រុងនៃការខូចខាតរបងផ្ទះប្រជាពលរដ្ឋ ដេីម្បីបញ្ចប់រឿងនៅនឹងកន្លែង៕ ដោយ៖ ភារ៉ា