រថយន្ត​LEXUS​ បុករបងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យបាក់រៀបដល់ដី​ និងនារី៣នាក់របួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ​៖​ នារីម្នាក់​ និងអ្នករួមដំណេីរ២នាក់ទៀតបានបេីករថយន្ត LEXUS HS២៥០hទៅបុករបងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យបាក់រៀបដល់ដី​ ឯរថយន្តបានខ្ទេចមួយកំណាត់មុខនិងរបួសធ្ងន់ម្នាក់​ ស្រាល២នាក់​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨​ និង៣០នាទីយប់​ ថ្ងៃទី៧​ ខែកក្កដា​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយផ្លូវបេតុងទៅកោះនររា​ ក្នុងសង្កាត់និរោធ​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ។

​ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ខាងលេីបានប្រាប់ឲ្យដឹងថា​ មុនកេីតហេតុគេឃេីញ​រថយន្តបង្កម៉ាក​ LEXUS HS250h ពណ៌ស​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2BI-7033 បេីកបរដោយនារីម្នាក់​ និងមាននារី២នាក់ទៀតរួមដំណេីរជាមួយ​ តាមផ្លូវបេតុងទិសដៅពីជេីងមកត្បូង​ ក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកេីតហេតុ​សង្ស័យអ្នកបេីកបរស្រវឹងក៏រេចង្កូតមកឆ្វេងដៃជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យបាក់រៀបដល់ដី​ ដោយរថយន្តបង្កបានខ្ទេចផ្នែកខាងមុខទាំងស្រុង​ និងធ្វេីឲ្យនារីម្នាក់ជាតៃកុងរងរបួសធ្ងន់​ ឯអ្នករួមដំណេីរ២នាក់ទៀតរងរបួសស្រាល​។ក្រោយកេីតហេតុ​ នារីជាតៃកុងដែលរងរបួសធ្ងន់ត្រូវបានមិត្តភ័ក្កបងប្អូន​ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ​ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ ហេីយឲ្យតំណាងរថយន្តបង្ក​ និងម្ចាស់ផ្ទះចចារគ្នាមួយជំហ៊ានសិន​ ។ ដោយភាគីខាងរថយន្តបង្កព្រមចេញថ្លៃជួសជុលទាំងស្រុងនៃការខូចខាតរបងផ្ទះ​ប្រជាពលរដ្ឋ​ ដេីម្បីបញ្ចប់រឿង​នៅនឹងកន្លែង៕​ ដោយ​៖​ ភារ៉ា​ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print