ខេត្តកំពង់ឆ្នាំង៖ បេីយោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ បានដាក់ចេញសម្រេចស្ដីពីការ អនុញ្ញាតឱ្យបើកដំណើរការឡើងវិញផ្សារសាលាលេខ៥ ក្នុងភូមិសាស្ត្រភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះតទៅ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បន្តអំពាវនាវដល់ប្រជាពលរដ្ឋ និងម្ចាស់តូបលក់ដូរទាំងអស់ សូមចូលរួមជាមួយអាជ្ញាធរមូលដ្ឋានតាមរយ:ការផ្សព្វផ្សាយ ការណែនាំដោយអនុវត្តតាមវិធានការសុខាភិបាល គឺ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន។
ដោយឡែកបេីករណីបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក និងថប់ដង្ហើម ឬមានរោគសញ្ញាផ្សេងៗដែលសង្ស័យ សូមទៅមន្ទីរពេទ្យ ឬមណ្ឌល សុខភាព ដែលស្ថិតនៅជិតផ្ទះ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕ដោយ៖សហការី
សូមអានព័ត៍មានលម្អិតនៅក្នុងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង មានដូចខាងក្រោម៖