Bale នឹងចូលនិវត្តន៍ពីបាល់ទាត់ក្នុងក្លិបនៅឆ្នាំ២០២២ ប៉ុន្តែបន្តលេងឲ្យជម្រើសជាតិរហូតដល់ World Cup

ចែករំលែក៖

តាមសេចក្តីរាយការណ៍របស់សារព័ត៌មានអេស្ប៉ាញ MARCA បានឲ្យដឹងថា ខ្សែបម្រើ Gareth Bale នឹងត្រូវលេងនៅឆ្នាំដែលនៅសល់នៃកិច្ចសន្យារបស់គាត់នៅឯក្លិប Real Madrid មុនពេលចូលនិវត្តន៍ពីបាល់ទាត់ក្នុងក្លិបអាជីពនៅរដូវក្តៅក្រោយ។

គាត់នឹងមិនព្យួរស្បែកជើងករបស់គាត់ឆាប់ៗទេនៅពេលដែលរដូវកាលឆ្នាំ ២០២១-២០២២ បានបញ្ចប់ទោះយ៉ាងណាគាត់នឹងសំលឹងទៅលេងក្នុងព្រឹត្តិការណ៍ World Cup ២០២២ នៅប្រទេសកាតាប្រសិនបើក្រុមវែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឡើងទៅប្រកួតនោះ។

ព័ត៌មាននេះត្រូវបានគេកត់សំគាល់ថា Bale ដែលមានវ័យ៣២ឆ្នាំនៅថ្ងៃទី១៦ ខែកក្កដាខាងមុខ នឹងនៅសល់រយៈពេល១២ខែទៀតនៃកិច្ចសន្យារបស់គាត់នៅឯ Real Madrid ក្រោមការដឹកនាំរបស់លោក Carlo Ancelotti ។

បច្ចុប្បន្ន Bale កំពុងសម្រាកវិស្សមកាលបន្ទាប់ពីការចាកចេញរបស់ក្រុមជម្រើសវែលពីព្រឹត្តិការណ៍យូរ៉ូ ២០២០ ហើយក្នុងរយៈពេល២-៣សប្តាហ៍គាត់នឹងត្រលប់ទៅកាន់ Real Madrid សម្រាប់ការហ្វឹកហាត់មុនរដូវកាលថ្មីមកដល់។

ខ្សែបម្រើស្លាបដែលបានចំណាយពេលកាលពីរដូវកាលមុនក្នុងការខ្ចីជើងនៅក្លិប Tottenham Hotspur បានប្រាប់មិត្តភក្តិ និងអ្នកនៅជិតស្និទ្ធរបស់គាត់ដែលមិនមានគម្រោងចូលរួមជាមួយក្លិបនៅរដូវក្តៅខាងមុខនេះនៅពេលដែលគាត់នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួនក្នុងការផ្ទេរ។ ផ្ទុយទៅវិញគាត់នឹងផ្តោតការខិតខំរបស់គាត់ទៅលើការប្រកួត World Cup របស់ប្រទេសវែលដែលធ្វើឡើងនៅប្រទេសកាតា ប្រសិនបើវែលឡើងទៅដល់ទីនោះ។

កិច្ចសន្យារបស់ Bale នៅឯ Real Madrid នឹងផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ហើយកម្មវិធីប្រកួត World Cup នៅប្រទេសកាតា នឹងចាប់ផ្តើមពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ៕ (រូបថត៖ MARCA) ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print