ខេត្តព្រះសីហនុ ៖ មន្ត្រីយោធាចំនួន២នាក់ក្នុងចំណោម៤នាក់របស់សឹករងខេត្តព្រះសីហនុ កំពុងរងការចោទប្រកាន់យ៉ាងចាស់ដៃថា បានធ្វើទារុណ្ឌកម្ម មកលើប្រជាពលរដ្ឋម្នាក់ ដោយគ្រាន់តែប្រជារងគ្រោះរូបនោះបានចូលទៅជូកស្មៅនៅក្នុងបរិវេនលំនៅដ្ឋានមួយ នៅក្នុងតំបន់ក្បាល ឆាយអនុក្រិត្យលេខ៧៦។
បងស្រីជួន សុខាអាយុ៤៥មានទីលំនៅក្រុម២១ភូមិ១ សង្កាត់លេខ១ត្រូវជាប្រពន្ឋជនរងគ្រោះបានអះអាងបែបនេះថា ពួកគាត់ជាប្រជាពលរដ្ឋក្រីក្រ រកមួយថ្ងៃសំរាប់តែមួយថ្ងៃ ហើយក៏ពុំមានដីរស់នៅនោះទេ ទើបពួកគាត់មកជ្រកជ្រៀតរស់នៅលើដីរដ្ឋហាមឃាត់ បើទោះបីដឹងថាការរស់នៅនោះវាខុសច្បាប់យ៉ាងណាក្តី ។ហើយនៅថ្ងៃកើតហេតុខណះពេល រូបគាត់ចេញពីផ្ទះមកធ្វើការងារអោយគេ ឯ ប្តីគាត់ឈ្មោះម៉ៅ ណារិន អាយុ៤៩ បានលី ចប មកជូកស្មៅគេនៅក្បែរផ្ទះគាត់ ប្តូយកប្រាក់បន្តិចបន្តួចចឹញ្ចឹមគ្រួសារ ស្រាប់មានទាហ៊ាន៤នាក់ មកចាប់ប្តីគាត់ដោយចោទទាំងបំពានថា បានចូលទៅកាប់ព្រៃក្នុងដីហាមឃាត់ បើទោះបីជាប្តីគាត់មានចបកាប់តែមួយសំរាប់ជូកស្មៅយ៉ាងណាក្តី។ ហើយអ្វីដែលអយុត្តិធម៍បំផុតនោះក្រុមទាហ៊ានទាំង៤នាក់ ដែលគេព្យាយាមលាក់បាំងឈ្មោះនោះ មាន២នាក់បានចាប់ប្តីគាត់វាយដុំ ទាត់ធាក់យ៉ាងចាស់ដៃឯ២នាក់ទៀតឈមើល រួចហើយបានដឹកតាមម៉ូតូមករដ្ឋាបាលព្រៃឈើ ខេត្តព្រះសីហនុសួរចម្លើយដូចអ្នកទោសសំលាប់មនុស្សអញ្ចឹង។ ប្រភពដ៏ដែលបានបន្តថា រហូតដល់វេលាម៉ោងជាង១៣ថ្ងៃត្រង់ ដោយរកកំហុសរបស់ប្តីគាត់ពុំឃើញ ខាងរដ្ឋាបាលព្រៃឈើក៏បានដោះលែងមកវិញទាំងឈើគ្រាំគ្រា ប៉ុន្តែបើទោះបីជាប្តីគាត់ត្រូវបានដោះលែងយ៉ាងណាក៏ដោយ រូបគាត់និងក្រុមគ្រួសារនឹងដាក់ពាក្យបណ្តឹងទៅកាន់ស្ថាប័ណ្ឌពាក់ព័ន្ឋអនុវត្តន៏ច្បាប់មួយចំនួនក្នុងខេត្តព្រះសីហនុពីបទ ហឹង្សាដោយចេតនា និង បទរំលោភសិទ្ឋមនុស្ស រំលោភសិទ្ឋប្រជាពលរដ្ឋ បើទោះបីជាប្តីគាត់មានទោសក៏មន្ត្រីយោធាទាំងនោះពុំមានសិទ្ឋប្រើអំពើហឹង្សាបែបអមនុស្សធម៍នោះទេ ដូចនេះសូមប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំថ្នាក់ខេត្ត ជាពិសេសមេបញ្ជាការតំបន់សឹករងខេត្តព្រះសីហនុមេត្តា ជួយរកយុត្តិធម៍ជួនក្រុមគ្រួសាររបស់គាត់ផង មិនមែនអាងអំណាចដើរធ្វើអ្វីតាមអំពើរចិត្តនោះទេ។
ជុំវិញការចោទប្រកាន់នេះ លោក សុខ សាកល មេបញ្ជាការតំបន់សឹករងខេត្តព្រះសីហនុ ពុំអាចស៊ុំការបំភ្លឺបាននោះទេ ដោយទូរស៍ព្ទលោក បានបិទរហូត ឯ លោក ស សឹង មេបញ្ជាការងតំបន់សឹករងខេត្តព្រះសីហនុបានបញ្ជាក់ថា ចំពោះបញ្ហានេះ សូមរងចាំការបំភ្លឺពីលោក ឧត្តមសេនីយ៍ត្រី សុខ សាកល មេបញ្ជាការតំបន់សឹករងខេត្តទៅ ការបិទទូរស័ព្ទព្រោះលោកឧត្តមសេនីយ៍ត្រីជាប់ប្រជុំរហូត។
ទាហ៊ានតំបន់សឹករងខេត្តព្រះសីហនុ២នាក់រងការចោទប្រកាន់ថាបានធ្វើទារុណ្ឌកម្មលើប្រជាពលរដ្ឋខណៈពេលកំពុងចូកស្មៅក្នុងដីតំបន់អនុក្រិត្យលេខ៧៦ក្បាលឆាយ
...