រាជធានីភ្នំពេញ៖ បុរស០២នាក់ ត្រូវបានរងរបួសធ្ងន់ស្រាល ករណីក្រុមក្មេងស្ទាវមានគ្នាប្រមាណជា១០នាក់ប្រើដាវសាំម៉ូរៃកាប់ប្រហារយ៉ាងអាណាធិបតេយ្យនៅទឹកដីសង្កាត់ក្រាំងធ្នង់។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោងប្រមាណង ៧យប់ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៥ នៅចំនុចភូមិក្រាំងអង្ក្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
តាមប្រភពពីសមត្ថកិច្ចប៉ុសិ៍នគររដ្ឋបាលគ្រាំងធ្ងង់បានអោយដឹងថា ជនរងគ្រោះទី១ មានឈ្មោះ យ៉ែម ពិសាល ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរពេទ្យធ្មេញ ស្នាក់នៅទីតាំងកន្លែងកើតហេតុខាងលើ មានស្រុក កំណើតភូមិដើមជ្រៃ ឃុំ និងស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម (រងបួសធ្ងន់ចំក្បាល និងដៃ)។ ចំណែកជនរងគ្រោះទី២ មានឈ្មោះ យ៉ុនណារូ ភេទប្រុស អាយុ២៣ឆ្នាំមុខរបរបិទតែមម៉ូតូ ស្នាក់នៅទីតាំងកើតហេតុខាងលើ មានស្រុកកំណើតភូមិបាគ្រង ឃុំរវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម (រងរបួសស្រាលចំដៃ និង ភ្លៅ) ។
តាមប្រភពពីអ្នកពីន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះមានគ្នា០៥នាក់កំពុងអង្គុយហូបចុកផឹក ស្រាបៀរCambodia នៅក្នុងបន្ទប់ផ្ទះជួលទីតាំងកើតហេតុខាងលើតាំងពីម៉ោង ៧យប់រហូតជាង៨ អស់ស្រាបៀរកម្ពុជាអស់ចំនួនមួយកេស ជនរងគ្រោះបានប្រើក្មេងអោយទៅទិញស្រាបៀរកន្លះកេសបន្ថែមទៀត មិនទាន់និងបានភ្លក់ស្រាបៀរទើបទិញនោះផង ស្រាប់តែមានក្រុម ក្មេងស្ទាវមួយក្រុមមានគ្នាប្រមាណ១០នាក់ បានជិះម៉ូតូមកឈប់មុខផ្ទះនាំ និងធ្វើសកម្មភាពដោយប្រើដាវសាំម៉ូរៃកាប់ប្រហារទៅលើជនរងគ្រោះគ្មានញញើតដៃ បណ្តាលអោយរងរបួសធ្ងន់និងស្រាល ចំនួន ០២ នាក់តែម្តង ខណៈនោះដោយមានស្រែកផ្អើលឆោរឡោថាចោរៗ ក្រុមក្មេងស្ទាវបាននាំគ្នាឡើងជិះ ម៉ូតូគេចខ្លួនដោយសុវត្ថិភាព។ ភ្លាមៗនោះជនរងគ្រោះ ត្រូវបានសាច់ញាតិដឹកមកសង្គ្រោះនៅមន្ទីពេទ្យ។ ក្រោយពេលកើតហេតុ គេឃើញមានវត្តមានសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើកំណត់ហេតុ ស្រាវជ្រាវ និងកំណត់មុខសញ្ញាតាមចាប់ខ្លួនជនបង្កទាំងអស់នោះ។ លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានលើកថា ក្រុមក្មេងស្ទាវកាប់ចាក់ប្រហារនេះ សង្ស័យជាករណីគំនុំ ហើយកម្លាំងរបស់លោកកំពុងតែដុតដៃដុតជើងតាមចាប់មុខសញ្ញាមកផ្ទន្ទាទោសតាមច្បាប់។ តុង សីហា