រថយន្ត​ Prius បុករថយន្ត LEXUS និងរុញបុកឡំប្រឺតា​ពីក្រោយទៀតបណ្តាលឱ្យខូចខាតយ៉ាងដំណំ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្ត​Toyota Prius មួយគ្រឿងមិនប្រយ័ត្នបានជ្រុលទៅបុករថយន្ត LEXUS RX330 និងរុញទៅបុកឡំប្រឺតា​ពីក្រោយ​ ខណៈកំពុងឈប់ភ្លើងស្តុប​បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ ។
​ ហេតុការណ៍គ្រោះថ្នាក់ចរាចរាណ៍ខាងលេីនេះ​បានកេីតឡេីងកាលពីវេលាម៉ោង​១០​ និង២០នាទីយប់​ ថ្ងៃទី៨​ ខែកក្កដា​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយផ្លូវបេតុង​ លូប្រាំ​ កែងនិឹងវិថីចោមចៅ(វេងស្រេង)​ ក្នុងសង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យ​ ។

​ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ខាងលេីបានប្រាប់ឱ្យដឹងថា​ មុនកេីតហេតុគេឃេីញបុរសម្នាក់បេីកឡំប្រឺតា​ ពណ៌ស​មួយគ្រឿង​ដឹកមនុស្ស២នាក់​ក្នុងទិសដៅពីត្បូងទៅជេីង​ ហើយមកឈប់នៅចំណុចភ្លើងស្តុបរង់ចាំភ្លើងពណ៌ខៀវ និងមានរថយន្តមួយគ្រឿងទៀតម៉ាក​ LEXUS RX330 ពណ៌សំបកឪឡឹក​ ពាក់ស្លាកលេខភ្នំពេញ​ 2BH-3802 មកឈប់ពីក្រោយ​ ។ លុះក្រោយមក​ ក៏មានបុរសម្នាក់បេីករថយន្តម៉ាក​ Toyota Prius ពណ៌ខៀវ​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2BJ-8679 មកពីក្រោយក្នុងល្បឿនលឿន​ជ្រុលមកបុករថយន្ត LEXUS ពីក្រោយ​ និងរុញទៅបុកឡំប្រឺតា​បន្ថែមទៀតបណ្ដាលឲ្យរងការខូចខាតទាំងរថយន្តពីរគ្រឿងនិងឡំប្រឺតា​ តែមិនបង្កឲ្យមានមនុស្សណាម្នាក់រងរបួសនោះទេ​ ។

​ ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ ហេីយឲ្យភាគីទាំងបីធ្វេីការចរចាគ្នាមួយជំហានសិន​ ។ ដោយភាគីខាងរថយន្ត​បង្ក Toyota Prius បានព្រមសងថ្លៃខូចខាតចំនួន150$ទៅលេីរថយន្ត LEXUS និងយកឡំប្រឺតា​ទៅជួសជុលឲ្យដូចដេីមវិញ​ ដេីម្បីបញ្ចប់រឿងនៅនឹងកន្លែងកេីតហេតុ​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print