គណ:បញ្ជាការខណ្ឌមានជ័យចុះផ្អាកទីតាំងភោជនីយដ្ឋាន រិទ្ធ​ វិទូ ជាបណ្តោះអាសន្នក្រោយពីផ្គេីនមិនស្តាប់ការណែនាំ

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យបានចុះផ្អាកភោជនីយដ្ឋាន​ គោដុត​ រិទ្ធ​ វិទូ​ មួយកន្លែងនៅតាមបណ្តោយបេតុង​ ចូលទៅទីលានចាក់សំរាមចាស់​ ក្នុងសង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ កាលពីវេលាម៉ោង៩យប់​ថ្ងៃទី៨​ ខែកក្កដា​ ឆ្នាំ២០២១​ ក្រោយពីមិនស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។
សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា​ មុនចុះបង្ក្រាបទីតាំងខាងលេី​ មានប្រជាពលរដ្ឋល្អបានរាយការណ៍ថា​ ទីតាំងនោះមានការបេីកទទួលភ្ញៀវនិងមានទាំងបេីកបន្ទប់ខារ៉ាអូខេច្រៀងលេងទៀតផង។
ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងគណៈបញ្ជាការឯកភាពក៏បានចុះទៅដល់ទីតាំងខាងលេី​ឃេីញថា​ មានបេីកបន្ទប់ខារ៉ាអូខេពិតប្រាកដមែន​ តែគ្រាន់តែបេីកបន្ទប់ដោយមិនមានច្រៀងនោះទេ។

​ បន្ទាប់ពីចុះពិនិត្យជាក់ស្តែងទេី​បកម្លាំងគណៈបញ្ជាការឯកភាពធ្វេីកិច្ចសន្យាបញ្ឈប់និងផ្អាកជាបណ្តោះអាសន្ន​ដោយមិនមានឃាត់ខ្លួនមនុស្សនោះទេ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print