ខេត្តរតនគិរី៖ ស្ត្រីម្នាក់វិជ្ជមានកូវីដ-១៩ បានសម្រាលបានកូនស្រីដោយសុវត្ថិភាពទាំងម្តាយ និងកូនក្នុងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែនភូមិថ្មី ស្ថិតនៅសង្កាត់ឡាបានសៀកក្រុងបានលុងខេត្តរតគិរី។
លោកវេជ្ជបណ្ឌិតជាសុខចិន្តាដែលប្រចាំការព្យាបាលនៅបណ្ឌលព្យាបាលខាងលើបានឱ្យដឹងថាស្ត្រីដែលឆ្លងទន្លេបានជោគជ័យនោះបានយកសំណាកទៅពិនិត្យហើយរកឃើញវិជ្ជមានកូវីដ១៩និងបានមកសម្រាកព្យាបាលនៅមណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែនភូមិថ្មីនៅថ្ងៃទី១
ខែកក្ដដាឆ្នាំ២០២១។
លោកបន្តថា ស្រ្តីដែលក្រុមគ្រូពេទ្យជួយសម្រាលកូនដោយជោគជ័យមានឈ្មោះយ៉ែម មិថុនា មានទីលំនៅ ភូមិទេសអន្លុងសង្កាត់បឹងកន្សែងក្រុងបានលុងហើយបានសម្រាលនៅវេលាម៉ោង៦.៣០នាទីល្ងាចថ្ងៃទី៦ខែកក្កដាឆ្នាំ២០២១។
បច្ចុប្បន្នទាំងម្តាយនិងកូនត្រូវបានមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យប្រចាំការយើង។
ប្រជាពលរដ្ឋក្នុងខេត្តរតនគិរីក៏ដូចជាក្រុម គ្រួសារ អ្នកជំងឺ បានសម្ដែងការគោរព កោតសរសើរ ចំពោះ ការ តាំងចិត្ត ភាព អង់អាច ក្លាហានរបស់ក្រុមគ្រូពេទ្យជួរមុខបានលះបង់ទាំងផ្លូវកាយផ្លូវចិត្ត ក្នុងការ បម្រើសេវា សុខភាព និង សង្គ្រោះ ប្រជាពលរដ្ឋក្នុងពេលមានកូវីដ-១៩៕