អភិបាលខេត្តព្រៃវែង​៖​ ចូលរួមរំលែកមរណទុក្ខប្រជាពលរដ្ឋរស់នៅស្រុកពោធិ៍រៀង បានទទួលមរណៈភាពដោយសារជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តព្រៃវែង​៖​ នៅថ្ងៃសុក្រទី​០៩​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ លោក​ ជា​ សុមេធី​ អភិបាល​នៃ​គណៈអភិបាលខេត្តព្រៃវែង​ បានបង្ហោះសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់ខ្លួន​ ដោយ​សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសពលោកស្រី អ៊ាន សឿន ប្រជាពលរដ្ឋរស់នៅភូមិអន្លង់ទ្រា ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ៥៨ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

នៅក្នុង​សំណេរ​របស់​លោក​អភិបាល​ខេត្ត​ បានបញ្ជាក់ថា​ យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោកស្រី អ៊ាន សឿន សូមបានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ សូមបងប្អូនប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងតាមការណែនាំរបស់ក្រសួងសុខាភិបាល​ មានដូចខាងក្រោម​៖

*៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។

*៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
-កុំប៉ះពាល់គ្នា៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print