ខេត្តប៉ៃលិន៖ ក្មេងប្រុសម្នាក់ អាយុ១២ឆ្នាំទៅហើយ បានដើរទៅលេងនៅមាត់ស្រះទឹក ហើយរអិលជើងធ្លាក់បណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ ស្ថិតចំណុចភូមិកូនភ្នំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្មេងរងគ្រោះ ឈ្មោះ ពីង យុទ្ធ ភេទប្រុស អាយុ12ឆ្នាំ រស់នៅភូមិ កូនភ្នំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រស់នៅជាមួយម្តាយជាស្ត្រីមេម៉ាយ ។
សមត្ថកិច្ចជំនាញបានចុះពិនិត្យដល់កន្លែងកើតហេតុ ឃើញថា សាកសពពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធករណីឃាតកម្មនោះឡើយ ហើយបានសន្និដ្ឋានថា កុមាររងគ្រោះពិតជាបានលង់ទឹកស្លាប់ប្រាកដមែន រួចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស សារ៉េត