ខេត្តកំពង់ចាម ៖ លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានជួបសួរសុខទុក្ខកងកម្លាំង និងបាននាំយកអំណោយដ៏ថ្លៃថ្លា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិឧបត្ថម្ភដល់កងកម្លាំងនៅតាមបណ្ដាលការិយាល័យមួយចំនួនដូចជា ការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា, ការិយាល័យ បង្ការ និងពន្លត់អគ្គិភ័យ, ការិយាល័យផ្សព្វផ្សាយអប់រំ និងការិយាល័យបណ្ដុះបណ្ដាល ។
អំណោយដែលនាំយកទៅចែកជូនធ្វេីឡេីងនៅព្រឹកថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១រួមមានដូចជា ៖ ថវិកា ម៉ាស ជែល សម្រាប់បាញ់សម្អាត និងលាងដៃ
គ្រឿងឧបភោគបរិភោគមួយចំនួន សរុបជាថវិកាទាំងអស់ចំនួន២,៧០០,០០០រៀល ។
នៅព្រឹកថ្ងៃដដែលបន្ទាប់ពីប្រគល់ជូន អំណោយ និងសម្ភារៈជូនដល់បណ្តា អង្គភាពនានា លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានបន្តដំណេីរចុះត្រួតពិនិត្យការសាងសង់អាគារសាលប្រជុំថ្មីរបស់អធិការដ្ឋាននគរបាលស្រុកកងមាស ដែលសាងសង់សម្រេចបាន ៨៥ភាគរយ និងជំរុញឲ្យបានរួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ ដោយការកសាងនេះក្រោមការផ្ដួចផ្ដេីមពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឯកឧត្ដម អភិបាលខេត្តកំពង់ចាម ខ្ញុំឧត្ដមសេនីយ៍ស្នងការ លោកអធិការ-អធិការរង និងសហការី ព្រមទាំងសប្បុរជននានា ។
ឆ្លៀតឱកាសនោះដែរ លោកឧត្ដមសេនីយ៍ទោ ឯម កុសលបានបន្តចុះសួរសុខទុក្ខកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ចៅ និងប៉ុស្ត៍ស្ដៅ នៃអធិការដ្ឋាននគរបាលស្រុកកងមាស និងបានណែនាំអំពីការអនុវត្តលេីការងារជំនាញថ្នាក់មូលដ្ឋាន ព្រមទាំងណែនាំឲ្យពង្រឹងលេីវិធានការសុខាភិបាល ពិសេសវិធានការ បីកុំ បីការពារ ដេីម្បីទប់ស្កាត់ ការឆ្លងរីករាលដាល ជំងឺដ៏កាចសាហាវ កូវីដ-១៩ ក្នុងសហគមន៍ផងដែរ ៕
ដោយ៖ វណ្ណៈ