លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ចុះ​សួរ​សុខទុក្ខ​កងកម្លាំង​តាមបណ្តាប៉ុស្តិ៍​ និង​ នាំយក​អំណោយ​ សម្ភារៈ​​ឧបត្ថម្ភ​ផងដែរ

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានជួបសួរសុខទុក្ខកងកម្លាំង​ និងបាននាំយកអំណោយដ៏ថ្លៃថ្លា​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរ​បាល​ជាតិឧបត្ថម្ភ​ដល់កងកម្លាំងនៅតាមបណ្ដាលការិយាល័យមួយចំនួនដូចជា​ ការិយាល័យ​អន្តរាគមន៍​ និងតម្រួត​បទបញ្ជា​, ការិយាល័យ​ បង្ការ​ និងពន្លត់អគ្គិភ័យ​,​ ការិយាល័យ​ផ្សព្វផ្សាយ​អប់រំ​ និងការិយាល័យបណ្ដុះបណ្ដាល​ ។

អំណោយ​ដែលនាំយកទៅចែកជូនធ្វេី​ឡេីងនៅព្រឹកថ្ងៃសុក្រ​ ទី០៩​ ខែកក្កដា​ ឆ្នាំ​២០២១​រួមមាន​ដូចជា​ ៖​ ថវិកា​ ម៉ាស​ ជែល​ សម្រាប់បាញ់សម្អាត​ និងលាងដៃ
គ្រឿងឧបភោគ​បរិភោគ​មួយចំនួន​ សរុបជាថវិកា​ទាំងអស់​ចំនួន​២,៧០០,០០០​រៀល​ ។​

នៅព្រឹក​ថ្ងៃដដែល​បន្ទាប់ពីប្រគល់ជូន​ អំណោយ​ និងសម្ភារៈ​ជូនដល់បណ្តា​ អង្គភាព​នានា​ លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្ត​កំពង់ចាម​បា​នបន្តដំណេីរចុះត្រួតពិនិត្យ​ការ​សាងសង់អាគារសាលប្រជុំថ្មី​របស់អធិការដ្ឋាននគរបាលស្រុកកងមាស​ ដែលសាងសង់សម្រេចបាន​ ៨៥ភាគរយ​ និងជំរុញឲ្យបានរួចរាល់ក្នុងពេលឆាប់ៗ​ខាងមុខនេះ​ ដោយការកសាងនេះ​ក្រោមការផ្ដួចផ្ដេីមពី​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ ឯកឧត្ដម​ អភិបាល​ខេត្ត​កំពង់ចាម​ ខ្ញុំ​ឧត្ដមសេនីយ៍​ស្នងការ​ លោកអធិការ​-អធិការ​រង​ និងសហការី​ ព្រមទាំងសប្បុរជននានា​ ។

ឆ្លៀតឱកាស​នោះដែរ​ លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​បានបន្ត​ចុះសួរ​សុខទុក​្ខកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​ខ្ចៅ​ និងប៉ុស្ត៍​ស្ដៅ​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​កងមាស​ និងបានណែនាំអំពីការអនុវត្តលេីការងារជំនាញថ្នាក់មូលដ្ឋាន​ ព្រមទាំងណែនាំឲ្យពង្រឹងលេីវិធានការសុខាភិបាល​ ពិសេស​វិធានការ​ បីកុំ​ បីការពារ​ ដេីម្បីទប់ស្កាត់​ ការឆ្លងរីករាលដាល​ ជំងឺដ៏កាចសាហាវ​ កូវីដ​-១៩​ ក្នុង​សហគមន៍​ផង​ដែរ​ ៕

...

ដោយ៖  វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print