អាមេរិកសាកល្បងក្បាលគ្រាប់បរមាណូអាចវាយប្រហារទីក្រុងមូស្គូក្នុងរយៈពេល២០នាទី

ចែករំលែក៖

សារព័ត៌មាន The Drive បានផ្សាយថា កម្លាំងទាហានអាកាសអាមេរិកបានសាកល្បងនៅលើដីប្រភេទក្បាលគ្រាប់បំបែកជាច្រើនគ្រាប់តូចៗមានកម្លាំងផ្ទុះខ្លាំង បំពាក់នៅលើមីស៊ីលល្បឿនលឿន AGM-183A (ARRW)។
តាមការប្រកាសរបស់កម្លាំងទាហានអាកាសអាមេរិក ការសាកល្បងត្រូវបានធ្វើឡើងនៅទីតាំងទាហានអាកាស Eglin ក្នុងរដ្ឋFlorida ។ ក្នុងពេលសាកល្បងគឺមានកម្លាំងផ្ទុះខ្លាំង និងការបំផ្លាញទ្រង់ទ្រាយធំ ។ ព័ត៌មានពាក់ព័ន្ធស្តីពីការសាកល្បងក្បាលគ្រាប់បរមាណូនេះមិនទាន់ប្រកាសនៅឡើយទេ។ ក្បាលគ្រាប់ខាងលើផលិតដោយបច្ចេកវិទ្យាសម្លាប់មនុស្សខ្ពស់ ប្រើប្រាស់គ្រាប់រំសេវ PBXN-110។
ចំណែកកាំជ្រួចមីស៊ីល AGM-183A (ARRW) របស់កម្លាំងទាហានអាកាសអាមេរិក ផលិតតាមបច្ចេកវិទ្យាល្បឿនលឿនអាចឆ្លងផុតរាល់ប្រព័ន្ធការពាររបស់សត្រូវ។ មីស៊ីលនេះសម្រាប់វាយប្រហារគោលដៅមានតម្លៃដូចជា កំពង់ផែ ស្ពាន អាកាសយានដ្ឋាន…។
មីស៊ីល AGM-183A (ARRW) អាចបាញ់បានចម្ងាយ១៦០០គីឡូម៉ែត្រ ដោយប្រើប្រាស់ពេលវេលាតែ ១០-១២នាទីប៉ុណ្ណោះ។ កម្លាំងទាហានអាមេរិកចង់បានមីស៊ីលដែលមានល្បឿនលឿនជាងសំឡេងដល់ទៅ២០ដង ប្រហាក់ប្រហែលនឹងល្បឿនយានអវកាសដែលវិលត្រឡប់ពីលំហអាកាសមកផែនដីវិញ។
កាលពីខែមីនាកន្លងមក សារព័ត៌មាន Daily Expressបានផ្សាយថា មីស៊ីល AGM-183A (ARRW) បានបាញ់ចេញពីយន្តហោះទម្លាក់គ្រាប់បែកB-52H Stratofortress អាចវាយប្រហារគោលដៅនៅទីក្រុងមូស្គូ ក្នុងរយៈពេល២០នាទី និងវាយប្រហារទីក្រុងប៉េកាំង ក្នុងរយៈពេលកន្លះម៉ោង៕ដោយ៖ធីរីណា

...

គំរូមីស៊ីល AGM-183A នៅក្រោមស្លាបយន្តហោះ B-52 បន្ទាប់ពីការហោះហើរសាកល្បងនៅខែសីហាឆ្នាំ ២០២០ ។ រូបថត៖ USAF ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print