នគរបាល​ចម្រុះ​នៃខេត្ត​កំពង់ចាម​បេីក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ការ​ជួញដូរ​ថ្នាំញៀនដោយពន្លាតដែនសមត្ថកិច្ច​ដល់ខេត្តកណ្តាល

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ កម្លាំងនគរបាល​ចម្រុះ​នៃខេត្ត​កំពង់ចាមបាន​បេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ​ដោយខុសច្បាប់នូវសារធាតុញៀនចំនួន២ករណី​ដោយប្រេីវិធានញុះញង់​ និងប្រើវិធានរដ្ឋបាលចំហ​ ឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់​ ដកហូតបាន​វត្ថុ​តាង​មួយចំនួន​យកមក​ចាត់ការ​តាម​ច្បាប់​ ។

លោកឧត្តមសេនីយ៍ទោ ឯម​ កុសល​ ស្នង​ការនគរបាលខេត្តកំពង់ចាម​បាន​ឱ្យដឹង​ថា​ បន្ទាប់ពីទទួលបានព័ត៌មាន​ពីប្រជាពលរដ្ឋភ្លាម នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ លោកបានបញ្ជាឲ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម រួមជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាធាយ កម្លាំងជំនាញនៃអធិការដ្ឋានគរបាលស្រុកកំពង់សៀម និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល ខេត្តកណ្តាល និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាកោង១ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារ​ប្រឆាំងគ្រឿងញៀន​ និង​មានការសម្របសម្រួល​ពីលោក តូច ឧត្តម ព្រះរាជ​អាជ្ញា​រងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម​ បានចាប់ផ្តេីមបេីកកិច្ចប្រតិ​បត្តិការចុះបង្ក្រាបការជួញដូរគ្រឿង​ញៀនខាងលេីនេះ​ ។

លោកឧត្តមសេនីយ៍ទោ ឯម​ កុសល​ ស្នង​ការនគរបាលខេត្តកំពង់ចាម​បានបន្ត
ឱ្យដឹង​ទៀតថា​ កិច្ចប្រតិបត្តិការចុះបង្ក្រាប ករណីជួញដូរ​ដោយខុសច្បាប់នូវសារធាតុញៀនចំនួន២ករណី​ (ដោយប្រេីវិធានញុះញង់និងប្រើវិធានរដ្ឋបាលចំហ)នេះគឺឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់៖
១.ឈ្មោះ ផាន់ គឹមស្រ៊ី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិគហេរ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ។
២.ឈ្មោះ ចាត ជីវ័ន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកផ្តៅ ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល ។
៣.ឈ្មោះ រ៉ន វ៉ៃ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិព្រែកផ្តៅ ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល ។
៤.ឈ្មោះ ផល ប៉ុក ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិព្រែកផ្តៅ ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល ។
៥-ឈ្មោះ សុខ សិរី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត មានទីលំ​នៅភូមិទង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
ចំពោះវត្ថុតាងដែលដកហូតបានរួមមាន​៖​ ថ្នាំញៀនចំនួន១១កញ្ចប់, ទូរស័ព្ទដៃចំនួន៨គ្រឿង, រ​ថយន្តម៉ាកសាំយ៉ុង ពណ៌ស ចំនួន១គ្រឿង ជញ្ជីងអេឡិចត្រូនិកចំនួន១គ្រឿង, ប្រាក់ញុះញុង់ចំនួន ២៨០.០០០៛ (ម្ភៃប្រាំបីម៉ឺនរៀល) និងសម្ភារវេចខ្ចប់ថ្នាំញៀនមួយចំនួនធំ​ ៕

...

ដោយ ៖ វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print