បើករថយន្តខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿងទៀតបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តខ្វះការប្រុងប្រយ័ត្នធ្វើឱ្យជ្រុលទៅបុករថយន្តមួយគ្រឿងទៀតយ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាង តែសំណាងល្អមិនបណ្តាលឲ្យមានអ្មករង
របួសឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង២៥នាទីយប់ថ្ងៃទី៩ ខែកក្កដា​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយផ្លូវលេខ៣០៧ កែងនិឹងផ្លូវលេខ៦០៦​ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ​ ។

​តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុ​គេឃេីញរថយន្តម៉ាក​ហាយឡេនឌ័រពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ​ 2AS-0950 បេីកបរដោយបុរសជាជនជាតិ និងរួមដំណេីរដោយស្ត្រីម្នាក់ជាជនជាតិខ្មែរ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ៦០៦ក្នុង ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ត្រង់ផ្លូវបែកជាបួនស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក​កាមរីបាឡែនពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ​ ភ្នំពេញ 2Q-0495 បេីកបរដោយបុរសម្នាក់​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ៣០៧ ក្នុងទិសដៅពីជើងទៅត្បូង បានបុករថយន្តហាយឡេនឌ័រពីចំហៀងខាងស្តាំពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាតរថយន្តទាំងសងខាងយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ​ ។

ក្រោយកេីតហេតុ​ ភាគីទាំងសងខាងបាននិយាយយកតែត្រូវរៀងៗខ្លួន​ ទេីបសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌទួលគោក ធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយតាមច្បាប់៕

...

ដោយ៖ និន សុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print