ស្លាប់ម្នាក់​របួសធ្ងន់ម្នាក់​ក្រោយជិះម៉ូតូឌុបគ្នាទៅបុកខឿនផ្លូវក្រោមស្ពានអាកាសក្បាលថ្នល់​

ចែករំលែក៖

​ ភ្នំពេញ​ ៖​ យុវជនម្នាក់បានបែកក្បាលស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាណោចអាធ័មនិងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ​ក្រោយពីជិះម៉ូតូឌុបគ្នាទៅបុកខឿនផ្លូវពេញទំហឹង​កាលពីវេលាម៉ោង១១​ និង៤០នាទីយប់​ថ្ងៃសុក្រទី៩ ខែកក្កដា ឆ្នាំ២០២១​ នៅចំណុចក្រោមស្ពានអាកាសក្បាលថ្នល់​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។
​ សពជនរងគ្រោះគេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។

​ យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជន២នាក់ជិះម៉ូតូម៉ាកវ៉េវ​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ តាកែវ1X-9261 ចុះពីលេីស្ពានព្រះមុនីវង្សចាស់​ក្នុងទិសដៅពីកេីតទៅលិច​ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានបត់ស្ដាំមកផ្លូវព្រះនរោត្ដម តែមិនប្រយ័ត្នក៏ជ្រុលទៅ
បុកខឿនផ្លូវក្រោមស្ពានបណ្ដាលឲ្យយុវជនម្នាក់ដួលបោកក្បាលស្លាប់ក្នុងថ្លុកឈាម​ និងម្នាក់ទៀតរងបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យឯកជនភ្លាមៗ​ ។

​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វេីការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាល​ខណ្ឌចំការមន​ រង់ចាំក្រុមគ្រួសារយកឯកសារមកផ្ទៀងផ្ទាត់ទើបប្រគល់ជូនវិញ។​ ដោយឡែកសពជនរងគ្រោះ​ត្រូវបានសមត្ថកិច្ចធ្វេីការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print