ក្រុងប៉ោយប៉ែត៖ បុរសម្នាក់ជនជាតិខ្មែរសង្ស័យនាំពលករឆ្លងដែនខុសច្បាប់នៅដំណាក់រីករាលដាលជំងឺកូវីដ-១៩ កាលពីល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះត្រូវ កម្លាំងនគបាលអន្តោប្រវេសន៍ថៃ បាននាំដីការរបស់សាលាដំបូងខេត្តស្រះកែវ លេខจ-146/2564 ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ចូលទៅចាប់ខ្លួន។
សមត្ថកិច្ចចាប់ខ្លួនបុរសនោះមានឈ្មោះ វ៉ន ប្រង ហៅ(ជាងវែង)
អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ខណៈកំពង់ស្នាក់នៅក្នុងបន្ទប់ជួលលេខ២៨ ក្រុងបាងកក ។
សេចក្ដីរាយការពីព័ត៌មានថៃប្រាប់ថាបុរសរួបនោះត្រូវសមត្ថកិច្ចចោទពីបទឃុបឃិតគ្នាជួយលាក់បាំង ឬជួយឧបត្ថមបុគ្គលអន្តោប្រវេសន៍ លួចចូលប្រទេសថៃដោយមិនបានអនុញ្ញាតិ។ ការចាប់ខ្លួនខាងលើ ជាលទ្ធផលផ្ដើមចេញកាលពីថ្ងៃទី២៥ មិថុនា កន្លងមក អង្គភាពចំពោះកិច្ចស្រុកតាព្រះយ៉ា មើលការខុសត្រូវព្រំដែនថៃ-កម្ពុជា ច្រព្រំដែនស្រះកែវ បានចាប់ឃុំខ្លួនជនជាតិថៃ៣នាក់ ដែលជាមេខ្យល់នាំពលករខ្មែរសរុបទាំងអស់២៦នាក់ ដែលដើរចូលមកតាមច្រករបៀង ដើម្បីលួចចូលមកប្រទេសថៃ ត្រង់បរិវេណស្រុកតាព្រះយ៉ា ដោយមានគោលដៅឆ្ពោះទៅទីក្រុងបាងកក ។ក្រោយពីការព្យាយាមបំបែកសំណុំរឿងខណៈកើតហេតុ រកឃើញទិន្ន័យថា បុរសឈ្មោះ ជាង វែង គឺជាមនុស្សម្នាក់ដែលចូលរួមក្នុងបណ្ដាញ ដែលមានឈ្មោះជា ជាមេក្លោង និងនៅពេលចាប់ខ្លួនបុរសម្នាក់នេះរត់គេចខ្លួនបាន។ដោយឈ្មោះជា បានប្រគល់ភារកិច្ចឲ្យជាង វែង បើករថយន្តដឹកទំនិញ រួមជាមួយបក្ខពួកមួយចំនួនជាដៃគូមិនតិចជាង៣-៤គ្រឿង ពីក្រុងបាងកក មកទទួលពលករដែលលួចឆ្លងដែនពីនៅក្នុងស្រុកតាព្រះយ៉ា ខេត្តស្រះកែវ តាមចំណុចដែលបានណាត់ទុក”តែនៅថ្ងៃកើតហេតុ សមត្ថកិច្ចថៃអាចចាប់ឃុំខ្លួនមេខ្យល់ជនជាតិថៃ និងពលករខ្មែរទាំងអស់បានមុន ទើបធ្វើឲ្យបុរសរួបនេះ រត់គេចពីព្រំដែនត្រឡប់មកក្រុងបាងកកវិញ ដោយឡែកថ្លៃឈ្នួលក្នុងការនាំពលករ បុរសខាងលើ បានលុយក្នុងពលករម្នាក់ពី១,០០០-១,៥០០បាត ក្នុងការដឹកពលករចូលក្រុងបាងកកក្នុងមួយជើងៗ នឹងនេះជាមូលហេតុសំខាន់ដែលធ្វើឲ្យពលករខ្មែរទាំងនេះ ចេះតែហូរចូលក្នុងប្រទេសថៃបាន ៕
ដោយ៖ វណ្ណា