ខេត្តរតនគិរី៖ នៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ នៅចំណុចចម្ការតាម៉ាប់ស្ថិតក្នុង ភូមិមួយ ឃុំ ឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី មានករណី ហិង្សាដោយចេតនា (កាប់និងកាំបិត) ចំកណ្តាលក្បាលបណ្តាលឲ្យរបួសធ្ងន់។
តាមប្រភពពីសមត្តកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប្រឹង កុសល ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ កំពុងព្យាបាលនៅមន្ទីរពេទ្យ បង្អែកស្រុកបរកែវ ។ ជនដៃដល់មានឈ្មោះ ម៉ៅ ឆេង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករដូចគ្នា រត់គេចខ្លួនបាត់។
ប្រភពបន្តទៀតថា អ្នកទាំង២នាក់ខាងលើមានស្រុកកំណើតជាមួយគ្នា នៅភូមិ បឹងកេត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មូលហេតុផឹកស្រាស្រវឹងទាស់សំដីគ្នាទៅវិញទៅមក ។ បច្ចុប្បន្នកម្លាំងអធិការនគបាលស្រុកបកែវកំពុងស្រាវជ្រាវរកជនដៃដល់មកផ្តន្ទាទោសទៅតាមនិតិវិធីច្បាប់ ៕ វុទ្ធឦសាន
...