មន្ត្រីកងរាជអាវុធហត្ថខណ្ឌដូនពេញចាប់ចោរលួចម៉ូតូបានម្នាក់

ចែករំលែក៖

ភ្នំពេញ៖ មុខសញ្ញាចោរលួចម៉ូតូម្នាក់ត្រូវបានកម្លាំងកងរាជអាវុហ្ថឃាត់ខ្លួនយកទៅសាកសួរខណៈដែលកំពុងជិះម៉ូតូទំនើបមួយគ្រឿងដែលកន្លងមកជនសង្ស័យរូបនេះមិនដែលមានម៉ូតូថ្មីជិះបែបនេះឡើយ។

ការឃាត់ខ្លួនជនសង្ស័យខាងលើបានប្រព្រឹត្តឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ ត្រង់ចំណុចមុខសួនច្បារឌ្រឹមលែន៍ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជនសង្ស័យឈ្មោះឡា ចិត្រា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨៦B ផ្លូវ១៣K ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ។

ប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថខណ្ឌដូនពេញបានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះមានភ្ញាក់ងាររបស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរូបនេះគឺជាសមាសភាពមិនល្អហើយមិនដែលមានម៉ូតូជិះទេ ស្រាប់តែមួយរយៈក្រោយនេះឃើញជនសង្ស័យជិះម៉ូតូម៉ាកYamaha-FZ ពណ៌ខ្មៅ-លឿង ពាក់ស្លាកលេខភ្នំពេញ1CE-3195 ខុសប្លែកពីធម្មតា។

បន្ទាប់ពីទទួលសេចក្តីរាយការណ៍ពីភ្ញាកងាររបស់សមត្ថកិច្ចរួចមកទើបកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យរូបនេះដើម្បីយកទៅសួរនាំ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយបង្ងែងដានថាម៉ូតូនេះគេបានទិញពីឈ្មោះ មិត្ត ក្នុងតម្លៃ៧០០ដុល្លារអាមេរិក ប៉ុន្តែគេជិកសួរយូរទៅទើបជនសង្ស័យឆ្លើយថាជាម៉ូតូដែលគេទើបលួចបានកាលពីជាងកន្លះខែកន្លងមកនេះ។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីទទួលការសារភាពបែបនេះកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញបានស្រាវជ្រាវម្ចាស់ម៉ូតូទើបដឹងថាម៉ូតូនេះជារបស់ជនរងគ្រោះឈ្មោះ ថែន សុភ័ត្ត្រ ភេទប្រុស អាយុ៣៨ឆ្នាំ ជាមន្ត្រីនគរបាលរាជធានីភ្នំពេញ ស្នាក់នៅផ្ទះលេខ២៥H ភូមិ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយបានឲ្យជនរងគ្រោះបានដាក់ពាក្យបណ្តឹងដើម្បីកសាងសំណុំរឿងបញ្ជូនសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕

20160319000029

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print