ពលរដ្ឋនៅក្នុងខេត្តរតនគិរី នឹងបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នាថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០២១

ចែករំលែក៖

ខេត្តរតនគិរី÷ រដ្ឋបាលខេត្តរតនគិរីចេញសេចក្ដីជូនដំណឹងស្ដីពីកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋក្រុងបានលុង នៃខេត្តរតនគិរី
រដ្ឋបាលខេត្តរតនគិរី នឹងរៀបចំការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរស់នៅក្នុងក្រុងបានលុង ខេត្តរតនគិរី ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១តទៅ ពេលព្រឹកចាប់ពីម៉ោង ៧:៣០នាទី ដល់ម៉ោង ១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង១៣:៣០នាទី ដល់ម៉ោង១៧:០០នាទី ដូចមានក្នុងតារាងភ្ជាប់ជាមួយស្រាប់នៅតាមទីតាំងចំនួន២កន្លែង មានដូចខាងក្រោម៖

១-ទីតាំងវិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ គឺសម្រាប់ប្រជាពលរដ្ឋ មកពីសង្កាត់ឡាបានសៀក និងសង្កាត់យក្ខឡោម
២-ទីតាំងបរិវេណនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត គឺសម្រាប់ប្រជាពលរដ្ឋ មកពីសង្កាត់បឹងកន្សែង និងសង្កាត់កាចាញ
សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងក្នុងរយៈពេលនេះ គឺធ្វើឡើងសម្រាប់តែបងប្អូនដែលនៅក្នុងក្រុងបានលុងតែប៉ុណ្ណោះ ចំពោះបងប្អូនប្រជាពលរដ្ឋដែលនៅបណ្ដាស្រុកដទៃទៀត នឹងត្រូវចាក់ជូននាពេលបន្ទាប់។

នៅក្នុងដំណើរការចាក់វ៉ាក់សាំងនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវភ្ជាប់មកជាមួយនូវឯកសារ (ថតចម្លង) ពាក់ព័ន្ធរួមមាន៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត ឬលិខិតបញ្ជាក់ពីអាជ្ញាធរ៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print