បន្ទាប់ពីរយៈពេលមួយខែនៃការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកទ្វីបអឺរូប ឬយូរ៉ូ២០២០ បានឈានដល់ទីបញ្ចប់ ហើយដោយក្រុមជោគជ័យទទួលបានរង្វាន់ជាទឹកប្រាក់ពីការខិតខំរបស់ពួកគេ។
UEFA បានបង្កើនប្រាក់រង្វាន់សម្រាប់ការផ្តល់ជូនសម្រាប់ការប្រកួតនៅឆ្នាំនេះដល់៣៧លានអឺរ៉ូ (ប្រមាណ៤៤០លានដុល្លារអាមេរិក) ដែលជាការកើនឡើងច្រើនជាងប្រាក់រង្វាន់ប្រចាំឆ្នាំ២០១៦ ចំនួន ៣០៤លានអឺរ៉ូ (ប្រមាណ៣៦០លានដុល្លារអាមេរិក) ។
ខណៈពេលដែលវគ្គផ្តាច់ព្រ័ត្រគឺមានប្រាក់ចំណេញ ជាពិសេសមានប្រាក់ចំណូលគួរឱ្យកត់សម្គាល់លើការផ្តល់ជូនសម្រាប់ក្រុមនៅគ្រប់ដំណាក់កាលនៃការប្រកួត។ ដោយបានធ្វើដំណើរទៅកាន់វគ្គផ្តាច់ព្រ័ត្រយូរ៉ូឆ្នាំ២០២០ ទាំងអង់គ្លេសនិងអុីតាលីនឹងទទួលបានប្រាក់រង្វាន់ច្រើនបំផុតដោយទទួលបានប្រាក់ចំណូលជាច្រើននៅដំណាក់កាលនីមួយៗនៃការប្រកួត។
ទន្ទឹមនឹងនេះដែរប្រទេសអង់គ្លេសបានក្លាយជាជើងឯករងនឹងទទួលបានទឹកប្រាក់សរុបចំនួន២៩,៧៥ លានផោន។ ជាមួយនឹងជ័យជម្នះរបស់ប្រទេសអុីតាលីជាជើងឯក កីឡាករចំនួន២៦នាក់របស់ពួកគេអាចទទួលបានប្រាក់លើកទឹកចិត្តចំនួន៥០មុឺនផោន (ប្រមាណ៥៩មុឺនដុល្លារអាមេរិក)។
ខាងក្រោមនេះគឺជាទឹកប្រាក់ដែលក្រុមនីមួយៗទទួលបានតាមដំណាក់កាលក្នុងព្រឹត្តិការណ៍យូរ៉ូឆ្នាំនេះ៖
ម្ចាស់ជើងឯក |
10,000,000 ផោន |
||||||
7,000,000 ផោន |
|||||||
ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ |
5,000,000 ផោន |
||||||
ក្រុមឡើងវគ្គ៨ក្រុមចុងក្រោយ |
3,250,000 ផោន |
||||||
ក្រុមឡើងវគ្គ១៦ក្រុមចុងក្រោយ |
2,000,000 ផោន |
||||||
ក្រុមឈ្នះក្នុងវគ្គជម្រុះតាមពូល |
1,500,000 ផោន |
||||||
ក្រុមស្មើក្នុងវគ្គជម្រុះតាមពូល
|
750,000 ផោន
|
||||||
ដោយ៖ ភារៈ
...
|