អគ្គនាយកដ្ឋាន ក.ប.ប. ដាក់ចេញនូវផែនការសកម្មភាព ឱ្យបណ្តានាយកដ្ឋាន និងសាខាក្រោមឱវាទអនុវត្ត ដើម្បីជម្រុញឱ្យការងារកសាង និងអនុវត្តបទប្បញ្ញត្តិនានា

ចែករំលែក៖

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅព្រឹកថ្ងៃចន្ទ ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១​ បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ក.ប.ប. ក្រោមការដឹកនាំរបស់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃ អគ្គនាយកដ្ឋាន ក.ប.ប. និងមានការចូលរួមពី លោកអគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ។

ជាក់ស្ដែង​របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖ ពិនិត្យវឌ្ឍនភាពនៃការកសាងសេចក្តីព្រាងច្បាប់ ស្តីពីការប្រកួតប្រជែង ឯកសារគតិយុត្តិដែលស្ថិតក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងឯកសារគតិយុត្តិមួយចំនួនទៀត និងស្តាប់អំពីលទ្ធផលនៃការចុះអនុវត្តច្បាប់ស្តីពីកិច្ចការពារ អ្នកប្រើប្រាស់ ដោយរួមទាំងការអនុវត្តវិធានការណ៍ពិន័យអន្តរការណ៍ចំពោះអំពើល្មើស ដែលបានអនុវត្តចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ។

ជាមួយគ្នានោះ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានដាក់ចេញនូវផែនការសកម្មភាព ឱ្យបណ្តានាយកដ្ឋាន និងសាខាក្រោមឱវាទអនុវត្ត ដើម្បីជម្រុញឱ្យការងារកសាង និងអនុវត្តបទប្បញ្ញត្តិនានាទទួលបានលទ្ធផលល្អប្រសើរ៕ដោយ៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print