លុបគម្រោងចេញទៅរស់នៅជុំគ្នាពេជ្រ សូលីកា និងស្វាមីបើកមុខជំនួញថ្មីនៅកម្ពុជាវិញ

ចែករំលែក៖

ភ្នំពេញ៖ កន្លងមក តារាចម្រៀង ពេជ្រ សូលីកា ដែលគ្រោងចេញទៅរស់នៅជុំគ្នាជាមួយស្វាមី នៅលើទឹកដីនៃប្រទេសអូស្ត្រាលី។ ប៉ុន្តែគម្រោងនេះត្រូវបានខកខានគ្រាដែលនាងសម្រេចចិត្តទទួលយកកំណើតកូនដែលជាតំណក់ឈាមរួមគ្នាលើកដំបូង និងក្រោយពីជួបរឿងធំក្នុងគ្រួសារនាងក៏បានសម្រេចចិត្តពន្យាពេលបន្ត ហើយពេលនេះនាងនិងស្វាមីប្រកាសបើកមុខជំនួញថ្មីបន្ថែមទៀតរហូតធ្វើឲ្យអ្នកគាំទ្ររីករាយនឹងដំណឹងនេះ និងធ្វើឲ្យក្រុមគ្រួសារតូចមួយនេះនឹងបន្តការស្នាក់នៅ និងបើកមុខជំនួញក្នុងស្រុកតែម្តង។
តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះបានប្រកាសអំពីចំណងស្នេហ៍ជាមួយលោក គីម ហានជាអ្នកច្នៃម៉ូដនិងជាអាណិកជនរស់នៅប្រទេសអូស្ត្រាលីកាលពីអំឡុងចុងខែតុលា ឆ្នាំ ២០១៩ ។ ក្រោយភ្ជាប់ពាក្យរួចនាងធ្លាប់បង្ហើបប្រាប់អ្នកសារព័ត៌មានថាអាចនឹងធ្វើដំណើរទៅរួមរស់ជាមួយស្វាមីនៅលើទឹកដីនៃប្រទេសអូស្ត្រាលី រហូតធ្វើឲ្យអ្នកគាំទ្រនាងហាក់មិនទាន់ចង់ឲ្យនាងចាកឆ្ងាយពីជីវិតសិល្បៈនោះ។ ក្រោយជួបរឿងរ៉ាវម្តាយបង្កើតត្រូវជាប់ពន្ធធនាគារ និងក្រោយពីនាងសម្រាបលបានកូនប្រុសបណ្តូលចិត្តគួរឲ្យខ្នាញ់ម្នាក់ ដំណឹងនៃការចាកចេញពីវិស័យសិល្បៈរបស់នាងត្រូវបានជីកកប់បានស្ងាត់ឈឹង លេចដំណឹងថានាងនិងស្វាមីបើកមុខជំនួញថ្មីមួយទៅវិញ។ ការប្រកាសអំពីមុខជំនួញលើការនាំចូលស្រាទំពាំងបាយជូមួយប្រភេទមកលក់នៅទីផ្សារកម្ពុជា។
មុខជំនួញដែលត្រូវបានប្រកាសលកាលពីថ្ងៃទី០៩ ខែកក្កដាកន្លងទៅនេះបានបញ្ជាក់អំពីការឈរជើងបន្តលើការងារសិល្បៈ និងមុខជំនួញនៅក្នុងស្រុកដដែល ដោយអាចបិទបញ្ចប់គម្រោងចេញទៅរស់នៅលើទឹកដីនៃប្រទេសអូស្ត្រាលីនោះតែម្តង។ ដំណឹងនេះក៏ទទួលបានការសាទរពីសំណាក់ក្រុមអ្នកគាំទ្ររបស់នាង ពិសេសពួកគេចង់បន្តឃើញនាងបញ្ចេញបទចម្រៀងថ្មីនោះ៕


ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print