ប្រធានាធិបតី ពូទីន ធ្លាប់ទទួលបាន បទពិសោធន៍ពីសង្គ្រាមឆ្នាំ១៩៨០នៅ ក្នុងប្រទេសអាហ្វហ្គានីស្ថាន ទាំងនោះ ហើយទើបលោកមិនចង់ឱ្យកម្លាំងទាហាន រុស្ស៊ីជាប់ផុងនៅក្នុងសង្គ្រាមស៊ីរីទៀត ឡើយ ។
ប្រធានាធិបតីពូទីនបានប្រកាសដក ទាហានចេញពីប្រទេសស៊ីរីដោយបន្សល់ទុកទាហានមួយចំនួនដែលបញ្ជូនទៅ ក្រោយនេះ។ ការដកទាហានព្រមទាំង សម្ភារយោធាមកកាន់ប្រទេសវិញ របស់ លោក ពូទីន គឺជាភាពឆ្លាតវៃបំផុតធ្វើឱ្យ អាមេរិកនិងលោកខាងលិចភ្ញាក់ផ្អើល យ៉ាងខ្លាំង ពីព្រោះរុស្ស៊ីមិនងាយជាប់ផុង នៅក្នុងសង្គ្រាមដូចអាមេរិកនៅអាហ្វហ្គា នីស្ថាននោះទេ ។
នៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ដ្រីក្រសួង ការពារជាតិនិងក្រសួងការបរទេសនៅ វិមានក្រឹមឡាំងប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ថា ការសម្រេចដកខ្លួនចេញ ពីស៊ីរីនោះគឺទទួលបានជោគជ័យទៅ លើគោលដៅដែលបានកំណត់ទុកតាំង ពីពេលដំបូងដែលបញ្ជូនទាហានទៅ។ លោក ពូទីន បន្ដទៀតថា ទីតាំងទាហាន ជើងទឹកជើងអាកាសនៅស៊ីរីនៅតែបន្ដ ជាធម្មតា ។
ប្រធានាធិបតីពូទីនបញ្ជាក់ថា រុស្ស៊ី និងខិតខំជាងនេះដើម្បីទទួលបានដំណោះ ស្រាយសម្រាប់សង្គ្រាមនៅក្នុងប្រទេសស៊ីរីដែលបានអូសបន្លាយអស់រយៈពេលជាង៥ឆ្នាំកន្លងមក ។
ក្រុមអ្នកវិភាគបញ្ជាក់ថា គោលដៅ ធំៗពីររបស់រុស្សីពេលជ្រៀតជ្រែកចូលក្នុង ប្រទេសស៊ីរីនោះគឺជួយសង្គ្រោះរដ្ឋាភិបាល ស៊ីរីដឹកនាំដោយលោក អាល់អាសាដ រួចផុតពីការវាយប្រហារដាក់គនាបពី ក្រុមភេរវកម្ម ពិសេសគឺក្រុមឧទ្ទាម អ៊ិជស្លាមបង្កើតរដ្ឋ។ គោលដៅទាំងនោះ សម្រេចបាននៅលើយុទ្ធសាស្ដ្រយោធា ។
គោលដៅទីពីរគឺការពារទីតាំងយោធា របស់រុស្ស៊ីនៅក្នុងប្រទេសស៊ីរី ដែលជា ទីតាំងដ៏ស្ពខាន់បំផុតនៅដែនសមុទ្រមេឌី ទែរ៉ាណេ។ ទន្ទឹមនឹងនោះរុស្ស៊ីក៏ចង់ព្រមាន លោកខាងលិចថារុស្ស៊ីមានតួនាទីយ៉ាងសំខាន់នៅក្នុងប្រទេសស៊ីរី។ បន្ទាប់មក គឺត្រូវតែមានការដោះស្រាយនយោបាយ មិនមែនដោយកម្លាំងទៀតឡើយសម្រាប់ បញ្ចប់វិបត្ដិនៅក្នុងប្រទេសស៊ីរី ។
ការសម្រេចរបស់ប្រធានាធិបតីពូទីន គឺជាការឆ្លាតវៃបំផុត ដោយសារតែ លោកធ្លាប់ទទួលបានបទពិសោធន៍នៅក្នុង សង្គ្រាមអាហ្វហ្គានីស្ថានកាលពីឆ្នាំ១៩៨០ ហើយមិនចង់ឱ្យទាហានរុស្ស៊ីជាប់ផុងនៅក្នុងសង្គ្រាមស៊ីរីទៀតឡើយ។ លោក ពូទីន ក៏បានបដិសេធសំណើរបស់ប្រធា នាធិបតី អាល់អាសាដ ដែលចង់ឱ្យរុស្ស៊ី ជួយដណ្ដើមទឹកដីទាំងស្រុងមកវិញនោះ។ ទាំងនោះអាចធ្វើឱ្យរុស្ស៊ីត្រូវបន្ដសង្គ្រាមរយៈពេលយូរទៀត ហើយថែមទាំងជួយ រារាំងចេតនាឈ្លានពានរបស់ទួរគីនៅ ក្នុងទឹកដីស៊ីរីទៀតផង ។
ការណ៍ដែលរុស្ស៊ីអាចដកទាហានចេញ ទៅបាននោះគឺជាលទ្ធផលនៃកិច្ចពិភាក្សារវាងរុស្ស៊ីនឹងអាមេរិកក្នុងការជំរុញឱ្យ មានបទឈប់បាញ់រវាងក្រុមបះបោរនឹងរដ្ឋាភិបាល ។
ក្រោយការដកទាហានរុស្ស៊ីចេញពីសីរីនោះប្រធានាធិបតីស៊ីរី បាសា អាល់ អាសាដ លែងមានខ្នងបង្អែកទៀត ហើយ ទាំងនោះហើយដែលលោក អាសាដ ចាំ បាច់ត្រូវតែបន្ទន់ឥរិយាបថក្នុងការចរចា ស្វែងរកសន្ដិភាពជាមួយក្រុមប្រឆាំង ។
ការដកទ័ពរបស់រុស្ស៊ីបានផ្លាស់ប្ដូរ ស្ថានភាពទាំងស្រុងនៅស៊ីរី មានន័យថា ចាប់ពីពេលនេះទៅ នៅសមរភូមិលែង មានយន្ដហោះរុស្ស៊ីទម្លាក់គ្រាប់បែកទៀត ហើយ ហើយដំណាក់កាលថ្មីនាពេលនេះ គឺការចរចាដោយសន្ដិវិធីដែលកន្លងមកចេះតែខកខាននិយាយមិនត្រូវគ្នា។ មន្ដ្រី អាល្លឺម៉ង់បានបញ្ជាក់ថា ការដកទ័ពរបស់ រុស្ស៊ីគឺមានន័យថា វានឹងដាក់បន្ទុកទៅ លើប្រធានាធិបតីបាសា អាល់អាសាដ ឱ្យបន្ទន់ឥរិយាបថចូលចរចាជាមួយគេ ឈប់រឹងទទឹងតទៅទៀត។ ម្យ៉ាងទៀតយើង អាចនិយាយថា រុស្ស៊ីបោះបង់ប្រធានាធិ បតី បាសា ចោលហើយចាប់ពីពេលនេះ ទៅ។ ដូចដែលលោកពូទីនបានប្រកាស អ៊ីទចឹងគឺថា បេសកកម្មរបស់រុស្ស៊ីចប់ ហើយ។ ដូច្នេះអ្វីៗគឺវាស្ថិតនៅក្នុងការ សម្រេចចិត្ដរបស់លោក បាសា ចាប់ពី ពេលនេះទៅ។ តាមពិតវាមិនមែនជា រឿងភ្ញាក់ផ្អើលប៉ុន្មានទេ ដែលរុស្ស៊ីដក ទ័ពចេញនៅពេលនេះ ពីព្រោះនៅសមរ ភូមិកងទ័ពរដ្ឋាភិបាល បាសា ដណ្ដើម បានដែនដីកាន់កាប់មកវិញច្រើនដោយសារតែជំនួយរបស់រុស្ស៊ីក្នុងអំឡុងពេលជាង៥ខែមកនេះ។ រដ្ឋាភិបាលស៊ីរីពេល នេះអាចមានកម្លាំងគ្រប់គ្រាន់ក្នុងការចរចាជាមួយភាគីដទៃនៅទីក្រុងហ្សឺណែវ ដោយមិនចាំបាច់មានរុស្ស៊ីជួយការពារទៀតទេ ។
តំបន់បីនៅភាគខាងជើងស៊ីរី គឺតំបន់ Afrine; Kobané និង Jaziré ដែលស្ថិត នៅក្រោមការកាន់កាប់របស់កងកម្លាំងជនជាតិឃើដត្រូវបានប្រកាសឱ្យក្លាយ ជាតំបន់សហព័ន្ធស្វយ័ត។ ប៉ុន្ដែអ្នក តំណាងក្រុមជនជាតិឃើដបានបញ្ជាក់ ថា ការបែងចែងតំបន់ទាំងបីនេះជាតំបន់ ស្វយត័មិនមែនសំដៅទៅលើកត្ដាប្រជាជនទេ តែគឺគេបែងចែងដោយយោងទៅ តាមកត្ដាភូមិសាស្ដ្រ។ តំបន់នីមួយៗ មានអ្នកតំណាងសហគមន៍ជនជាតិឃើដ ផង និងជនជាតិអារ៉ាប់ផងដែរ។ អ្នក តំណាងគណបក្សសម្ពន្ធប្រជាធិបតេយ្យ ឃើដបាននិយាយថា ការធ្វើបែបនេះគឺជា អ្វីដែលសហគមន៍ជនជាតិឃើដចង់បាន ហើយថ្ងៃអនាគតទៅគឺស៊ីរីត្រូវតែក្លាយជារដ្ឋសហព័ន្ធដោយផ្ដល់សិទ្ធិទៅឱ្យតំបន់ ស្វយ័តនីមួយៗ ។
ទោះជាយ៉ាងនេះក្ដីក៏នេះជាការប្រកាស និងជាការសម្រេចចិត្ដរបស់ក្រុមជនជាតិ េតែម្នាក់ឯងដោយគ្មានការទទួល ស្គាល់ជាផ្លូវការទេ។ អ្នកនាំពាក្យរដ្ឋាភិ បាលស៊ីរីក៏ដូចជាអ្នកនាំពាក្យក្រុមប្រឆាំង ដែលកំពុងតែមានមុខចរចានៅហ្សឺណែវបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ថា ការ ប្រកាសបែងចែកតំបន់សហព័ន្ធជាឯក តោភាគីបែបនេះគឺគ្មានប្រសិទ្ធភាពផ្លូវច្បាប់ទេ ហើយមិនត្រឹមតែប៉ុណ្ណោះវា ធ្វើឱ្យរាំងស្ទះដល់ការចរចាសន្ដិភាពទៀត ផង។ ដោយឡែកសហរដ្ឋអាមេរិកដែល ធ្លាប់គាំទ្រទំនុកបម្រុងក្រុមឃើដក្នុងការ ប្រុយុទ្ធជាមួយក្រុមជីហាដអង្គការរដ្ឋ អ៊ិាស្លាមបានប្រកាសឱ្យដឹងហើយថា គេមិនគាំទ្រការបង្កើតរដ្ឋឃើដអធិប តេយ្យជាដាច់ខាត ហើយគេក៏មិនចង់ ឃើញដែនដីស៊ីរីត្រូវបែងចែកជាពីរជាបីដែរ។ ក្រុមជនជាតិឃើដមានប្រមាណ ជា១០ភាគរយនៃប្រជាជនស៊ីរីសរុប។ បច្ចុប្បន្ននេះក្រុមជនជាតិឃើដគ្រប់គ្រងដែនដីចំនួន១៤ភាគរយដោយមួយចំនួនធំគឺពួកគេបានធ្វើការប្រយុទ្ធយ៉ាងស្វិត ស្វាញជាមួយនឹងក្រុមជីហាដអង្គការរដ្ឋអ៊ិស្លាម។
តាំងពីដើមមកក្រុមឃើដបាន ប្រកាន់គោលជំហរនៅកណ្ដាលមិនគាំទ្រខាងរដ្ឋាភិបាលស៊ីរី ហើយក៏មិនគាំទ្រ ខាងក្រុមឧទ្ទាមប្រឆាំងដែរ។ តែក្រុម ឃើដបានដើរតួនាទីយ៉ាងសំខាន់ក្នុងយុទ្ធនាការកម្ទេចក្រុមជីហាដអង្គការរដ្ឋ អ៊ិុស្លាម។ ព្រំដែនប្រវែង៨០០គីឡូម៉ែត្ររ វាងទួរគីនឹងស៊ីរីគឺ៣ភាគ៤ស្ថិតក្នុងការ គ្រប់គ្រងរបស់ជនជាតិឃើដ។ ហេតុ ដូច្នេះហើយបានជារដ្ឋាភិបាលទួរគីប្រឆាំង ដាច់ខាត ព្រោះមិនចង់ឃើញក្រុមឃើដ ស៊ីរីមានឥទ្ធិពលកាន់តែខ្លាំងទៅលើក្រុមឃើដនៅទួរគី ៕
ម៉ែវ សាធី