កម្លាំងបរមាណូយុទ្ធសាស្ដ្ររបស់រុស្ស៊ី ទទួលបានកាំជ្រួចមីស៊ីលឆ្លងទ្វីបបំពាក់ ដោយក្បាលគ្រាប់បរមាណូ៥០បន្ថែម ទៀតដើម្បីពង្រឹងសមត្ថភាពកងកាំជ្រួច មីស៊ីលបរមាណូរបស់រុស្ស៊ីទប់ស្កាត់ការវាយប្រហារពីកម្លាំងសត្រូវ ។
ប្រធានាធិបតីពូទីនបានបញ្ជាក់ថា កាតព្វកិច្ចរបស់កម្លាំងសព្វាវុធរុស្ស៊ីក្នុងការការពារផលប្រយោជន៍ជាតិដែនអធិប តេយ្យជារឿងមួយដ៏សំខាន់។ កងពលបរ មាណូយុទ្ធសាស្ដ្រដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារប្រទេសជាតិ ។
កាំជ្រួចមីស៊ីលឆ្លងទ្វីបបំពាក់ក្បាល គ្រាប់បរមាណូនៅលើរថភ្លើងនៅជើង ទម្រចល័តឬបាញ់ចេញពីនាវាមុជទឹក។កម្លាំងបរមាណូរុស្ស៊ីដើរតួនាទីយ៉ាង សំខាន់ក្នុងការធ្វើឱ្យមានតុល្យភាពយោធានៅក្នុងតំបន់គេចផុតពីការគំរាម កំហែង ។
ប្រធានាធិបតីពូទីនជាអគ្គមេបញ្ជា ការជាន់ខ្ពស់កម្លាំងប្រដាប់អាវុធរុស្ស៊ី។ តាមគម្រោងដែលលោកបានលើកឡើងនៅឆ្នាំនេះដែលត្រូវធ្វើឱ្យកម្លាំងទាហានរុស្ស៊ីទាំងទាហានជើងទឹក ជើងគោក ជើង អាកាសមានសភាពថ្មីសន្លាងទាំងអស់និងមានសមត្ថភាពខ្ពស់ជាងមុន ។
រដ្ឋមន្ដ្រីក្រសួងការពារជាតិរុស្ស៊ីលោក សឺហ្គេយ៍ សយហ្គោ បានបញ្ជាក់ថា នៅ ក្នុងឆ្នាំ២០១៤ រុស្ស៊ីបានបំពាក់បន្ថែម យន្ដហោះចម្បាំង១៤០គ្រឿង ឧទ្ធម្ភាគ ចក្រ១៣៥គ្រឿង កាំជ្រួចមីស៊ីលឆ្លងទ្វីប ៣៨ដើម។ ចំណែកនៅឆ្នាំ២០១៥ រុស្ស៊ី នឹងបង្កើនការចំណាយទៅលើសកម្មភាព ការពារជាតិដោយបំពាក់កាំជ្រួចមីស៊ីលទំនើបៗជាច្រើនទៀតដល់កម្លាំងទាហានរុស្ស៊ី បើទោះបីសេដ្ឋកិច្ចរុស្ស៊ីធ្លាក់ចុះ ដោយសារតែការដាក់ទណ្ឌកម្មសេដ្ឋកិច្ច លោកខាងលិចក៏ដោយ ៕ ម៉ែវ សាធី