ភ្នំពេញ:ឆ្លៀតពេលសម្រាក ពីការងាររាជការនិងដើម្បីបបង្កើនភាពជិតស្និទ្ធស្វែងយល់ពីការរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥លោកអ៊ាងស៊ីផាន អភិបាលខណ្ឌច្បារ អំពៅបានដឹកនាំក្រុមការងារចុះសួរសុខទុក្ខសំណេះសំណាលនិងរៀបចំអាហារមួយដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងសហគមន៍វាលស្បូវ ស្ថិតក្នុង ភូមិស្វាយតាអុក សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ ជាមួយគ្នានេះដែរក្រុមការងារក៍បានផ្តល់ដល់អ្នករស់នៅក្នុងសហគមន៍ចំនួន៣៦៨នាក់ ក្នុងម្នាក់ៗទទួល បានក្រម៉ា១ សារុង។
ក្នុងដំណើរចុះសួរសុខ ទុក្ខនេះដែរប្រតិភូសាលាខណ្ឌច្បារអំពៅបានធ្វើដំណើរឆ្លងកាត់ផ្លូវដ៍លំបាកចេញពីផ្លូវជាតិលេខ១ចូលទៅតំបន់ដីបឹងមានចំងាយ៧គីឡូម៉ែត្រ ដែលផ្លូវមួយកំណាត់ ជាផ្លូវបេតុង និងមួយកំ ណាត់ទៀតជាផ្លូវដីពេលភ្លៀងម្តងៗ អ្នកភូមិពិបាក ធ្វើដំណើរឆ្លងកាត់ណាស់ ។
លោកស្រីយឹម ស៊ីម៉ន ចៅសង្កាត់វាលស្បូវបានអោយដឹងថា សហគមន៍វាល ស្បូវនេះបានបង្កើតឡើងយូមកហើយដើម្បីដោះស្រាយជូនប្រជាពលរដ្ឋទីទាល់ក្រ បាត់បង់ទីលំនៅ ហើយអាជ្ញាធរសង្កាត់ ខណ្ឌបានជួយទំនុកបំរ៉ុងជាបន្តបន្ទាប់ទៅតាមលទ្ធភាព ។ អ្នករស់នៅក្នុង សហ គមន៍នេះមានចំនួន៦៨ គ្រួ សារ ស្មើនិង៣៦៨នាក់ ។
បន្ទាប់ពីលោកអភិបាល ខណ្ឌច្បារអំពៅដឹកនាំប្រតិភូចុះសួរសុខទុក្ខ សំណេះ សំណាល ផ្តល់អំណោយ និងរៀបចំអាហារជូនអ្នកភូមិរួចមក បានធ្វើអោយបង ប្អូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍វាលស្បូវមានចិត្តរំភើបយ៉ាងខ្លាំង និងថ្លែង អំណរគុណដល់លោកអភិបាលខណ្ឌនិងក្រុមការងារដែលបានយកចិត្តទុកដាក់គិតគូរដល់ការរស់នៅរបស់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ ។
ជួបជាមួយអ្នករស់នៅ ក្នុងសហគមន៍វាលស្បូវ លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅបានសួរសុខទុក្ខនិងសំណេះសំណាលដូច្នេះថា កម្មវិធី ជួបជុំគ្នាពិសារអាហាររួមគ្នានិងមានបន្តទៀត មិនមែនមានតែពេលនេះនោះទេ អ្វីដែលសំខាន់សូមអោយបងប្អូនរស់នៅក្នុងសហគមន៍ទាំងអស់ត្រូវស្រឡាញ់រាប់អានគ្នា ជាអ្នកភូមិផង របងជាមួយប្រកបទៅដោយសុខដុមរម្មនា ដោយឡែកអាជ្ញាធរសង្កាត់-ខណ្ឌ នៅតែបន្តការយក ចិត្តទុកដាក់ជាមួយបង ប្អូន ជារៀងរហូត ។ ជាពិសេសសូមអោយបងប្អូនទាំងអស់គ្នាត្រូវខិតខំរកស៊ីទទួលទានដើម្បីទ្រទ្រុងជីវភាពក្នុងគ្រួសារ និងរក្សាអនាម័យអោយបានខ្ជាប់ខ្ជួនក្នុងការរស់នៅប្រចាំថ្ងៃដើម្បីសុខភាពរបស់បងប្អូនទាំងអស់គ្នា ៕សណ្តោស
អភិបាលខណ្ឌច្បារអំពៅជួបជាមួយប្រជាពលរដ្ឋនៅសហគមន៍វាលស្បូវ
...