ខេត្ដសៀមរាប៖ សណ្ឋាគារសូហ្វីតែលអង្គរ ភូគ្រីតា Sofitel Angkor Phokreetha Hotel លំដាប់ផ្កាយ៥ ត្រូវបានអគ្គីភ័យឆាបឆេះ ប៉ុន្ដែមិនច្រើន និងមិនរាលដល់កន្លែងផ្សេងនោះទេ ដោយគេសង្ស័យថា ផ្ទុះសេខ្សែភ្លើង។
ហេតុការណ៍នេះ កើតឡើងនៅម៉ោង ១០និង៤០នាទី ព្រឹកថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៥នេះ ស្ថិតនៅសង្កាត់គោកចក ក្រុងសៀមរាប ចំណុចផ្លូវទៅអង្គរវត្ដ បណ្ដាលឲ្យមានការភ្ញាក់ផ្អើលពេញក្រុងសៀមរាបអង្គរផងដែរ។
សមត្ថកិច្ច អគ្គីភ័យបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ ករណីអ្គីភ័យនេះមិនធ្ងន់ធ្ងរនោះទេ ដោយគ្រាន់តែមានផ្សែងហុយចេញពីសណ្ឋាគារខាងលើតែប៉ុណ្ណោះ។មន្ដ្រីសមត្ថកិច្ចដដែលបានឲ្យដឹងថា សមត្ថកិច្ចជំនាញបានប្រើរថយន្ដពន្លត់អគ្គីភ័យចំនួន៨គ្រឿង ក្នុងនោះ រថយន្ដពន្លត់អគ្គីភ័យកងរាជអាវុធហត្ថចំនួន៣គ្រឿង និងរថយន្ដពន្លត់អគ្គីស្នងការនគរបាលខេត្ដចំនួន៥គ្រឿង ។ទោះយ៉ាងណា អគ្គីភ័យនេះ បានហុយផ្សេងចេញពីសណ្ឋារហូតដល់ម៉ោង១រសៀលនេះ និងមិនទាន់ដឹងពីទំហ៊ំពីការបាត់បង់ ទ្រព្យសម្បត្ដិនិងខូចខាតនៅឡើយទេ៕