ប្រទេស​អូស្ត្រាលី​៖ ទីក្រុងស៊ីដនី​ បន្តបិទខ្ទប់រយៈពេលពីរសប្តាហ៍បន្ថែមទៀត​ ដើម្បីទប់ស្កាត់​ការរាតត្បាតជំងឺកូវីដ-១៩

ចែករំលែក៖

អន្តរជាតិ​៖ បន្ទាប់ពីអាជ្ញាធររដ្ឋញូសោតវែលស៍ (New South Wales) នៃប្រទេសអូស្ត្រាលី​ រកឃើញ​​ករណីឆ្លងជំងឺ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់​ នៅព្រឹកថ្ងៃពុធទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ​ ក៏បានប្រកាសថា ទីក្រុងស៊ីដនី (Greater Sydney) និងតំបន់ជុំវិញមួយចំនួនទៀត នឹងត្រូវបន្តបិទខ្ទប់ (lockdown) ចំនួនពីរសប្តាហ៍បន្ថែមទៀត គឺរហូតដល់ថ្ងៃទី៣០ ខែកក្កដា។

បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ​ បានដកស្រង់ចេញផ្សាយពី​សេចក្តីសម្រេចខាងលើនេះ​ បានបញ្ជាក់ថា​ បន្ទាប់ពីអាជ្ញាធររដ្ឋញូសោតវែលស៍​ រកឃើញ​ករណីឆ្លង COVID-19 សរុប ៩៧នាក់ ក្នុងរយៈពេល ២៤ម៉ោង គិតត្រឹមម៉ោង ៨៖០០នាទីយប់ថ្ងៃអង្គារ (ម៉ោងនៅទីក្រុងស៊ីដនី)។ និងមនុស្សសរុប ៦៥,០០០នាក់ ក៏ត្រូវបានធ្វើតេស្តរក COVID-19 ផងដែរ តែក្នុងរយៈពេលពេញមួយយប់ថ្ងៃអង្គារប៉ុណ្ណោះ។

ដោយឡែក​បេីតាមលោក ប្រ៊ែដ ហាហ្សាដ (Brad Hazzard) រដ្ឋមន្ត្រីសុខាភិបាលប្រចាំរដ្ឋ ញូសោតវែលស៍ បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងកំពុងពិនិត្យឡើងវិញ នូវដំបូន្មានទាំងអស់ផ្នែកសុខាភិបាល ហើយនឹងបន្តធ្វើបច្ចុប្បន្នភាពទៅដល់សហគមន៍ ប្រសិនបើមានការផ្លាស់ប្តូរណាមួយតម្រូវឲ្យធ្វើឡើង»។

គួរបញ្ជាក់ថា ការបិទខ្ទប់ត្រូវបានកំណត់នៅទូទាំងតំបន់ Greater Sydney ក្នុងនោះមានដូចជា៖ ឆ្នេរសិនត្រលខូសត៍ (Central Coast), Blue Mountains, វ៉ូលឡងហ្គុង (Wollongong) និង ហ្សែលហាប័រ (Shellharbour) ជាដើម។ សិស្សសាលាទាំងអស់ ក៏តម្រូវឲ្យធ្វើការសិក្សាតាមប្រព័ន្ធអនឡាញ សម្រាប់រយៈពេល ០២សប្តាហ៍ទៀតដូចគ្នា៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print