អភិបាលខេត្តកំពង់ចាម: នៅថ្ងៃទី១៥​ ខែកក្កដា​ ស្អែកនេះ​ ក្រុមគ្រូពេទ្យនឹងបេីកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងស្រុកស្ទឹងត្រង់​ ស្រុក​ចំការលេី​ ស្រុកកងមាស​ ស្រុកស្រីសន្ធរ​ និងស្រុកកោះសូទិន !

ចែករំលែក៖

ខេត្តកំពង់ចាម, លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងអោយដឹងថា, នៅថ្ងៃទី១៥​ ខែកក្កដា​ ស្អែកនេះ​ ក្រុមគ្រូពេទ្យនឹងបេីកយុទ្ធនាការចាក់វ៉ាក់ជូនប្រជាពលរដ្ឋក្នុងស្រុកស្ទឹងត្រង់​ ស្រុក​ចំការលេី​ ស្រុកកងមាស​ ស្រុកស្រីសន្ធរ​ និងស្រុកកោះសូទិន។ សូមពុកម៉ែ​ ពូមីង​ បងប្អូនអញ្ជេីញមកទទួលការចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត​ និងមិនគិតថ្លៃនៅតាមមូលដ្ឋានរបស់ខ្លួនដូចមានក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត។ សូមចូលរួមជាមួយរាជរដ្ឋាភិបាលដេីម្បីទបស្កាត់ជំងឺកូវីដ-១៩​ ក្នុងគ្រួសារសហគមន៍យេីង។
រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកស្ទឹងត្រង់
ស្រុកចំការលើ ស្រុកកងមាស ស្រុកកោះសូទិន និងស្រុកស្រីសន្ធរឱ្យបានជ្រាបថា៖ រាជរដ្ឋាភិបាលក្រោមការ ដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវ “យុទ្ធនាការជាតិចាក់វ៉ាក់សាំង” សំដៅបង្កើត ឱ្យមានភាពសុំ និងទប់ទល់នឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍។ ដើម្បីចូលរួម ជាមួយ រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរៀបចំផែនការ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានចុះឈ្មោះស្ម័គ្រចិត្ត ចាក់ វ៉ាក់សាំង ជាមួយអាជ្ញាធរឃុំក្នុងស្រុកស្ទឹងត្រង់ ស្រុកចំការលើ ស្រុកកងមាស ស្រុកកោះសូទិន និងស្រុក ស្រីសន្ធរ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដែលបានចុះ ឈ្មោះស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូដ ១៩ ជាមួយអាជ្ញាធរឃុំ, កម្មករ-កម្មការិនី តាមរោងចក្រ សហគ្រាស និងបងប្អូនដែលរស់នៅតាមបណ្តាស្រុកខាងលើ សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ នៅ តាមទីតាំងចាក់វ៉ាក់សាំងដែលរដ្ឋបាលខេត្តបានរៀបចំ ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះតទៅ ដែល មានរយៈពេល១៤ថ្ងៃ ក្នុងការចាក់ដូសលើកទី១ ដោយ

-ពេលព្រឹក ចាប់ពីម៉ោង ០៨:០០នាទី ដល់ម៉ោង ១១:០០នាទី
-ពេលរសៀល ចាប់ពីម៉ោង ១៣:០០នាទី
ដល់ម៉ោង ១៦:០០នាទី
ជាមួយគ្នានេះ សូមបងប្អូនមកចាក់វ៉ាក់សាំង តាមវេនដែលរដ្ឋបាលឃុំបានបែងចែកតាមភូមិ នីមួយៗជៀសវាងការមកប្រមូលផ្ដុំគ្នា ដែលបង្កហានិភ័យខ្ពស់ក្នុងការចម្លងជំងឺកូវីដ-១៩ និងសូមអនុវត្តន៍ឱ្យបាន ខ្ជាប់ខ្ជួននូវវិធានការ អនាម័យ រក្សាគម្លាត និងពាក់ម៉ាស់ឱ្យបានគ្រប់ៗគ្នាពេលមកទទួលការចាក់វ៉ាក់សាំង។ រដ្ឋបាលខេត្តកំពង់ចាម សង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាស្រុក ខាងលើ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទទួលយកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយ ស្ម័គ្រចិត្ត និងឥតគិតថ្លៃ ដើម្បីបញ្ឈប់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។ បញ្ចាក់៖ -សូមភ្ជាប់មកជាមួយ អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរលិខិតឆ្លងដែន, ឆាយា/សង្ឃដីកា សំបុត្រកំណើត, សៀវភៅគ្រួសារ ឬឯកសារបញ្ជាក់អត្តសញ្ញាណ -ជូនភ្ជាប់ទីតាំងចាក់វ៉ាក់សាំង៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print