នគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនកាលពីវេលាម៉ោង2រំលងអាធ្រាតឈានចូលថ្ងៃទី20 ខែមីនា ឆ្នាំ 2016 នៅចំណុចផ្លូវបេតុង ស្ថិត ក្នុងភូមិទួលពង្រ សង្កាត់ចោម ចៅ ខណ្ឌសែនជ័យ ពាក់ព័ន្ធករណីជួញគ្រឿងញៀន។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ នាង សា រឹទ្ធ ភេទប្រុស អាយុ22ឆ្នាំ ទីលំនៅមិនពិតប្រាកដ។ ជនសង្ស័យ បានសារភាពថា គេបានទិញគ្រឿងញៀនពីស្រ្តីម្នាក់ ដើម្បីយកលក់បន្ត។
សមត្ថកិច្ចបន្តថា ក្នុងនោះសមត្ថ កិច្ចយើងបានដកហូតថង់សំរាប់ខ្ចប់វិចមួយចំនួន។ ដោយឡែកជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕ តាឡឹម

image image

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print