ភ្នំពេញ, នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា,រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន១៧នាក់នៅផ្សារច្បារអំពៅ និងបន្តអោយទៅធ្វើតេស្តរក មេរោគកូវីដ១៩ នៅក្នុង សាលាបឋមសិក្សាច្បារអំពៅ ! ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 📣 សូមអាជីវករលក់ដូរនៅ 🔴 ផ្សារច្បារអំពៅ និងប្រជាពលរដ្ឋ ដែលដើរផ្សារច្បារអំពៅជាប្រចាំ ទៅធ្វើតេស្តរក មេរោគកូវីដ១៩ នៅក្នុង សាលាបឋមសិក្សាច្បារអំពៅ ចាប់ពីពេលនេះតទៅ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ថា, ក្រោយរកឃើញ ក្រុមសន្តិសុខផ្សារ ៣នាក់ មានវិជ្ជមាន #កូវីដ១៩ គណៈកម្មការគ្រប់គ្រងផ្សារ បានអំពាវនាវដល់បងប្អូនជា អាជីវករលក់ដូរក្នុង និងក្រៅផ្សារទាំងអស់ទៅធ្វើតេស្ដ។
ជាលទ្ធផល សម្រាប់ការធ្វើតេស្ដ នៅថ្ងៃទី១៣ និងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកឆ្លង ចំនួន១៧នាក់បន្ថែមទៀត ក្នុងនោះ ១៣នាក់ ជាអាជីវករលក់ដូរក្នុងផ្សារ និង ៤នាក់លក់ដូរនៅខាងក្រៅផ្សារ៕
ដោយ, សុខ ខេមរា