ការប្រកួតពីរក្នុងព្រឹត្តិការណ៍ Wimbledon ត្រូវបានស៊ើបអង្កេតលើករណីចាក់ភ្នាល់លទ្ធផល

ចែករំលែក៖

ការប្រកួតចំនួនពីរនៅក្នុងព្រឹត្តិការណ៍វាយតឺន្នីស Wimbledon ក្នុងឆ្នាំនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតបន្ទាប់ពី“មានគំរូនៃការភ្នាល់មិនទៀងទាត់ដែលអាចកើតមាន” លើការកំណត់លទ្ធផលទុកជាមុន។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅថ្ងៃទី១៥ កក្កដានេះ។

ការប្រកួតដែលត្រូវបានរាយការណ៍ទៅភ្នាក់ងារកីឡាវាយតឺន្នីសអន្តរជាតិ (ITIA) គឺជាការប្រកួតឯកត្តជនជុំដំបូង និងជាការប្រកួតជាគូ។ នៅលើការប្រកួតឯកត្តជនការ ត្រូវបានគេសង្ស័យថាមានការភ្នាល់នៅចុងបញ្ចប់នៃសិតទី២លើលទ្ធផលពិតប្រាកដ។

ក្នុងការប្រកួតដែលមានការភ្នាល់ឈ្នះនេះត្រូវបានដាក់ជាការកំណត់លទ្ធផលទុកជាមុន។ ករណីនេះត្រូវបានគេរាយការណ៍នៅក្នុងកាសែតអាឡឺម៉ង់ Die Welt ថា កីឡាករអាឡឺម៉ង់ម្នាក់បានចូលរួមនៅក្នុងការប្រកួតឯកត្តជន ប៉ុន្តែមិនមែនជាខ្លួនគេកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។

អ្នកនាំពាក្យ ITIA បានប្រាប់ BBC ថា “ការដាស់តឿនចំនួនពីរត្រូវបានផ្តល់ឱ្យយើងពីឧស្សាហកម្មភ្នាល់ដែលបង្ហាញពីគំរូនៃការភ្នាល់មិនទៀងទាត់ដែលអាចកើតមាន។ វាជាការសំខាន់ក្នុងការកត់សម្គាល់ថាការដាស់តឿនដោយខ្លួនឯង មិនមែនជាភស្ដុតាងនៃការកំណត់លទ្ធផលសម្រាប់ប្រកួតនោះទេ”។

សូមបញ្ជាក់ថា កាលពីខែមេសាស្ថាប័ន ITIA បានហាមឃាត់កីឡាករអាហ្សង់ទីនឈ្មោះ Franco Feitt មិនឲ្យចូលលេងតឺន្នីសអស់មួយជីវិតបន្ទាប់ពីកីឡាកររូបនេះបានសារភាពចំពោះឧប្បត្តិហេតុចំនួន៩នៃការកំណត់លទ្ធផលនៃការប្រកួតទុកជាមុនរវាងឆ្នាំ២០១៤ និងឆ្នាំ២០១៨ ៕ (រូបថត ៖ BBC Sport)ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print