បិសាចក្រហម Manchester Unitedយល់ព្រមចុះកិច្ចសន្យាជាមួយនឹង Jose Mourinho

ចែករំលែក៖

យោងទៅតាមកាសែតអេស៉្បាញ El Pais បានឲ្យដឹងថាក្លិបបិសាចក្រហម Manchester United
យល់ព្រមចុះកិច្ចសន្យាបឋមជាមួយនឹងលោកគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ Jose Mourinho។
នេះមិនមែនជាកិច្ចសន្យាចុងក្រោយផ្លូវការនោះទេ ប៉ុន្តែប្រសិនបើក្លិបបិសាចក្រហម
មិនផ្តល់កិច្ចសន្យាចុងក្រោយដល់លោកJose Mourinhoនៅមុនថ្ងៃទី០១ខែឧសភាទេ
នោះក្លិបMan Unitedនឹងត្រូវសងជំងឺចិត្តដល់Jose Mourinhoចំនួន៥លានផោន។
ជាងនេះទៅទៀត លោកJose Mourinhoនឹងទទួលបានជំងឺចិត្តរហូតដល់ទៅ១០ លានផោន
ប្រសិនបើក្លិបMan Unitedមិនផ្តល់កិច្ចសន្យាចុងក្រោយឲ្យបានមុនថ្ងៃទី១ខែមិថុនា។
កិច្ចសន្យាបឋមនេះគឺជារឿងធម្មតានៅក្នុងវិស័យបាល់ទាត់ ហើយក្លិបMan United
កំពុងតែស្ថិតក្នុងការពិចារណាថាជ្រើសរើសយកលោកគ្រូបង្វឹកមានបទពិសោធJose Mourinho
ឬក៏តែងតាំង លោកRyan Giggs ជំនួយការរបស់គ្រូបង្វឹកបច្ចុប្បន្នVan Gaal។
ពត័មានដែលថាលោក Jose Mourinhoទៅដឹកនាំក្រុមបិសាចក្រហមបានលេចលឺ
រយះពេល៣ខែមកហើយចាប់តាំងពី គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់នេះត្រូវបានក្រុម
តោខៀវបណ្តេញចេញពីតំណែងក្នុងខែធ្នូមកម្លេះ។
30E9CF7A00000578-3500841-image-a-25_1458433235965

30F3072F00000578-3500841-image-a-24_1458433058762

...

MOURINHO-MANI

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print