រថយន្តបាឡែនប្រលះម៉ូតូពីក្រោយស្លាប់និងរបួស២នាក់នៅស្រុកស្វាយទាប

ចែករំលែក៖

image

imageខេត្តស្វាយរៀង៖ ស្ត្រីម្នាក់ស្លាប់និងបុរសម្នាក់ទៀតរងរបួសធ្ងន់ខណះកំពុងបើកម៉ូតូត្រូវរថយន្តបុកពីក្រោយយ៉ាងពេញទំហឹងលើកំណាត់ផ្លូវជាតិលេខ១វេលាម៉ោង១១ព្រឹកថ្ងៃទី២០ខែមីនាឆ្នាំ២០១៦ស្ថិតក្នុងភូមិប្រសូត្រ២ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកស្វាយទាបអោយដឹងថាស្ត្រីដែលស្លាប់មានឈ្មោះ ម៉ៅ បូប្ផាអាយុ ៣៥ឆ្នាំ មុខរបរ មេផ្ទះ រស់នៅភូមិ បន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប និងបុរសរងរបួសធ្ងន់មានឈ្មោះ ពេជ្រ រដ្ឋ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ កសិករ បច្ចុប្បន្ននៅភូមិចំបក់ធំ ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្ត ស្វាយរៀង។ចំពោះអ្នកបើករថយន្តក្រោយកើតហេតុបានរត់គេចខ្លួនខណះសមត្ថកិច្ចបានរកឃើញអត្តសញ្ញាណក្នុងរថយន្តមានឈ្មោះ អ៊ឹម ចន្នី ភេទ ប្រុស អាយុ28ឆ្នាំ មុខរបរ រត់តាក់ស៊ីុ បច្ចុប្បន្ននៅភូមិគោកល្វៀងសង្កាត់ ព្រៃអង្គុញ ក្រុងបាវិត ខេត្ត ស្វាយរៀង។

បើតាមសាក្សីបានអោយដឹងថាមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាហុងដាសេ125សេរីឆ្នាំ 2014 ពាក់ស្លាកលេខ ស្វាយរៀង 1H 1526 ពណ៌ ខ្មៅជិះគ្នា២នាក់ដោយធ្វើដំណើរពីលិចទៅកើតលើកំណាត់ផ្លូវជាតិលេខ១ស្របពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក camryបាឡែន ពណ៏សរពាក់ ស្លាកលេខ ភ្នំពេញ 2H 0737 ទិសដៅស្របទិសគ្នាក្នុងល្បឿនលឿនក៏បុកពីក្រោយពេញទំហឹងបណ្ដាលអោយម៉ូតូនិងមនុស្សដួលរណូករណែលពេញផ្លូវ។

ក្រោយមកអ្នកបើករថយន្តឃើញសភាពការណ៏មិនស្រួលក៏បើកទ្វារថយន្តរត់គេចខ្លួនតែម្ដង។ រីឯជនរងគ្រោះទាំង២នាក់ត្រូវបានសមត្ថកិច្ចដឹកយកទៅកាន់មន្ទីរពេទ្យប៉ុន្តែដោយស្ត្រីឈ្មោះម៉ៅបូប្ផារងរបួសធ្ងន់ធ្ងរពេកក៏ដាច់ខ្យល់ស្លាប់។

...

សមត្ថកិច្ចបានអោយដឹងថាមូលហេតុដែលបង្កអោយមានករណីគ្រោះថ្នាក់ចរាចរណ៏នេះកើតឡើងដោយសាររថយន្តបើកល្បឿនលឿនខ្វះការប្រុងប្រយត្ន័៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print