ខេត្តស្វាយរៀងៈ នៅវេលាម៉ោង៨ និង២០នាទីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ នាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពីធីបើកការដ្ឋានសាងសងអាគារសេនាដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ក្នុងនោះមានការអញ្ជើញចូលរួមផងដែរពីលោក គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត លោក ជៀង អំ អភិបាលនៃគណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាច្រើននាក់ទៀត។
សំណង់អាគារសេនាធិការដ្ឋាន ដែលជាសមិទ្ធផលថ្មីរបស់កងរាជអាវុធហត្ថនេះ ស្ថិតនៅលើទីតាំងដែលមានទំហំ៣ហិកតានៅក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុង-ខេត្តស្វាយរៀង ដែលត្រូវចំណាយថវិកាអស់ជាង៤០ម៉ឺនដុល្លារនោះ៕
...
ដោយ៖ សុខ ខេមរា