​លោក​ ទេស​រដ្ឋមន្ត្រី​ លី​ ធុ​ជ​ អមដំណើរ​ដោយ​អភិ​បា​ក្រុង​បាន​លុង​ចុះ​ជួប​និង​ពិនិត្យ​ការដ្ឋាន​ធ្វើ​ផ្លូវ​

ចែករំលែក៖

ខេត្តរតនគិរី​៖​ លោក​ លី​ ធុ​ជ​ ទេស​រដ្ឋមន្ត្រី​ ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តរតនគិរី​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេច​តេ​ជោ​ហ៊ុន​ សែន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​អមដំណើរ​ដោយ​ លោក​ អ៊ុ​ក​ សំ​អុល​ អភិបាលក្រុង​បាន​លុង​ បាន​ចុះ​ជួប​ផ្ទាល់​ដល់​ការដ្ឋាន​ធ្វើ​ផ្លូវ​១​ខ្សែ​ទំហំ​៦​ម៉ែត្រ​×៨៧០​ម៉ែត្រ​ តាម​សំណើរ​របស់​ប្រជាពលរដ្ឋ​នូវ​បន្ទាប់​ពី​ប្រជាពលរដ្ឋ​បាន​ស្នើ​សុំ​ក្នុង​វេទិការ​សាធារណៈ​កាលពី​ពេល​កន្លង​ទៅ​នេះ​។​

​ការ​អញ្ជើញ​ចុះ​ជំនួប​រវាង​ លោក​ ទេស​រដ្ឋមន្ត្រី​ លី​ ធុ​ជ​រួម​ទាំង​អភិបាលក្រុង​ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២០​ខែ​មិ​នា​ ឆ្នាំ​២០១៦​នេះ​ ស្ថិត​ក្នុងភូមិ​ ភ្នំ​ស្វាយ​ សង្កាត់​បឹង​កន្សែង​ ក្រុង​បាន​លុង​ ខេត្តរតនគិរី​។​

​លោក​ ទេស​រដ្ឋមន្ត្រី​ លី​ ធុ​ជ​ ទេស​រដ្ឋមន្ត្រី​ចុះ​ជួយ​ខេត្តរតនគិរី​ បាន​លើក​ឡើង​ថា​ “​ដោយ​មានការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ខាងលើ​ បាន​ស្នើ​សុំ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​វេទិការ​សាធារណៈ​ និង​ដោយ​មានការ​ទ​ទួ​ច​ស្នើ​សុំ​ និង​គិតគូរ​ពី​លោក​ អ៊ុ​ក​ សំ​អុល​ អភិបាលក្រុង​បាន​លុង​ឆ្លើយ​តប​ជូន​ប្រជាពលរដ្ឋ​ដោយ​ការ​យកចិត្តទុកដាក់​ លោក​ ទេស​រដ្ឋមន្ត្រី​ បាន​ពាំនាំ​ពី​នូវ​ការ​គិតគូ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ពី​សំណាក់​ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្តល់​ជូន​តាម​សំណើរ​របស់​ប្រជាពលរដ្ឋ​តាម​រយ​:​មន្ទីរ​សាធារណៈការ​ផង​ដែរ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ ផ្លូវ​ដែល​បាន​បើក​ការដ្ឋាន​ធ្វើ​ជូន​ប្រជាពលរដ្ឋ​នៅ​ចំណុច​ខាងលើ​ មាន​ទំហំ​៦​ម៉ែត្រ​×៨៧0​ម៉ែត្រ​ ជាប់​របង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ រតនគិរី​ដែល​សាងសង់​ចាក់​ក្រាល​កៅស៊ូ​កំរាស់​២​ជន់​(DBST)​រួម​ទាំង​បាន​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី​ជូន​តាម​សំណើរ​របស់​ប្រជាពលរដ្ឋ​នៅ​ព្រឹក​ថ្ងៃ​ទី​២០​ ខែ​មិ​នា​នេះ​ផង​ដែរ​ ។​

​ប្រជាពលរដ្ឋ​ បាន​សំដែង​ដឹងគុណ​និង​គារវកិច្ច​ត្រេកអរ​សាទរ​យ៉ាង​ខ្លាំង​ ឆ្លើយ​តប​ភ្លាមៗ​នៅ​ចំពោះ​មុខ​ លោក​ទេស​រដ្ឋមន្ត្រី​ តំណាង​ផ្ទាល់​រាជរដ្ឋាភិបាល​ និង​លោក​អ៊ុ​ក​ សំ​អុល​ អភិបាលក្រុង​បាន​លុង​ ដែល​លោក​ បាន​បំរើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ដោយ​តែងតែ​គិតគូ​ដល់​សុខ​~​ទុក្ខ​របស់​ប្រជាពលរដ្ឋ​ដោយ​ពិតប្រាកដ​ ។​

​ពលរដ្ឋ​បាន​បន្ត​ថា​ចាប់ពី​ពេល​នេះ​ម៉ោង​នេះ​តទៅ​គ្រួសារ​ពួក​គាត់​ ជា​ពិសេស​កូនប្រុស​~​ស្រី​ ដែល​តែងតែ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ ចេញចូល​ទៅ​មក​ ទៅ​រៀន​ក្តី​និង​រកស៊ី​ទទួលទាន​ប្រចាំ​ថ្ងៃ​ក្តី​ លែង​បារម្ភ​ទៀត​ហើយ​ព្រោះ​ផ្លូវ​ស្អាត​ ល្អ​ បាន​កើត​មាន​ជុំវិញ​លំនៅ​ឋាន​របស់​ពួក​គាត់​ហើយ​ ៕​ វុ​ទ្ធ​ឦសាន​

abc (3)

abc (2)

abc (1)

...

abc

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print