ខេត្តព្រះសីហនុ៖ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ចុះជួយសង្កាត់៣ និងជាប្រធានគណៈកម្មការ “ខ២៧” បានចាត់ក្រុមការងារនាំយកអំណោយមូលនិធិ ខ២៧ មកប្រគល់ជូនដល់ក្រុមគ្រួសារ លោក អូន សុប អាយុ៧០ឆ្នាំ មានឈឺជំងឺហើមជាង១០ឆ្នាំហើយ នឹងប្រពន្ធកើតជំងឺទឹកនោមផ្អែម រស់នៅភូមិស្រែក្នុង ឃុំអូជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
នៅក្នុងសំណេរហ្វេសប៊ុករបស់លោកស្នងការខេត្ត បានបញ្ជាក់បន្ថែមថា អំណោយនោះរួមមាន៖
1/ អង្ករ១០គីឡូ
2/ មីមួយកេស
3/ ត្រីខកំប៉ុងមួយឡូ
4/ ទឹកត្រី១ដប
5/ ទឹកសុីអុីវ១ដប
6/ ស្ករមួយគីឡូ
7/ អំបិលមួយគីឡូ
8/ ប៊ីចេង ២៥០ក្រាម
9/ ប្រេងឆាមួយលីត្រ។
គួរជម្រាបថា លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ តែងតែចាត់ឱ្យក្រុមការងារនាំយកអំណោយមូលនិធិ “ខ២៧” មកប្រគល់ជូនដល់ក្រុមគ្រួសារក្រីក្រ ដេីម្បីជួយសម្រួលនៅការលំបាក់មួយចំនួនផងដែរ៕ដោយ៖សហការី