គម្រោងតភ្ជាប់ការដឹកជញ្ជូនរបស់អាស៊ានបានជំរុញកំណើនតម្លៃអចលនទ្រព្យជាពិសេសនៅប្រទេសថៃ

ចែករំលែក៖

railcars copy

តម្លៃអចលនទ្រព្យបានបន្តកើនឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ពិសេសនៅក្នុងប្រទេសថៃវៀតណាមឡាវនិងមីយ៉ាន់ម៉ាដោយសារតែគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់បណ្តាប្រទេសជាច្រើននៅក្នុងប្រព័ន្ធដឹកជញ្ជូនរបស់ពួកគេនិងការបម្រើតម្រូវការក្រោមសហគមន៍សេដ្ឋកិច្ចអាស៊ាន។

នៅក្នុងប្រទេសថៃតម្លៃដីនៅជិតប្រព័ន្ធដឹកជញ្ជូនក្នុងទីក្រុងបាងកកបានកើនឡើងក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះដោយសារតែមានគម្រោងរថភ្លើងតាមផ្លូវអាកាសនិងផ្លូវក្រោមដីជាដើម។

ដោយយោងទៅតាមក្រសួងហិរញ្ញវត្ថុថៃបានឱ្យដឹងថា តម្លៃដីទូទាំងប្រទេសមានកំណើនជាមធ្យម ២៥.២៧ភាគរយនៅក្នុងរយៈពេលពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ខាងមុខនេះ។

តម្លៃដីដែលនៅជាប់នឹងផ្លូវSilomទៅកាន់Saladaeng មានតម្លៃប្រហែលជាង១លានបាតក្នុង៤ម៉ែត្រការ៉េពោលគឺកើនឡើង ១៧.៦៥ភាគរយ ។

តម្លៃដីខ្ពស់បំផុតនៅក្នុងទីផ្សារអចលនទ្រព្យនេះគឺស្ថិតក្នុងផ្លូវ Chidlom ដែលនៅជាប់នឹងអគារ Orakarn ប្រហែលជា២៣ពាន់លានបាតក្នុង៤ម៉ែត្រការ៉េនិងស្ថានីយ BTS Chidlom ១៩លានបាតក្នុង៤ម៉ែត្រការ៉េ។ ខណៈនោះដែរតម្លៃដីនិងខុនដូនៅជុំវិញផ្លូវ Purple Line និង Blue Line បានកើនឡើងក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះនៅពេលគម្រោងផ្លូវទាំងពីរនេះត្រូវបានបញ្ចប់។

ក្រុមហ៊ុន Knight Frank Chartered នៅប្រទេសថៃបានឱ្យដឹងថា ផ្លូវរថភ្លើងរបស់ថៃត្រូវបានគេគ្រោងអភិវឌ្ឍពីតំបន់ Bang Sue ទៅកាន់មណ្ឌលកណ្តាលបាងកកជាមួយនឹងផ្លូវរត់ល្បឿនលឿនពីប៉ែកខាងជើងទៅទីក្រុង Chiang- Mai។

នៅពេលបច្ចុប្បន្ននេះតម្លៃជាមធ្យមនៃខុនដូនៅក្នុងតំបន់នោះគឺមានតម្លៃ ៨៨,០០០បាតក្នុងមួយម៉ែត្រការេបើធៀបនឹងឆ្នាំ២០១១ មានតម្លៃតែ ៦៦,៣៦០បាតក្នុង១ម៉ែត្រការ៉េតែប៉ុណ្ណោះ។

...

លើសពីនេះទៅទៀតការបង្កើននូវការវិនិយោគនៅក្នុងតម្លៃដីជាង ៣៥០,​០០០ បាតក្នុងមួយម៉ែត្រការ៉េនឹងជះឥទ្ធិពលដល់តម្លៃលក់នៃគម្រោងខុនដូនៅពេលអនាគតពោលគឺត្រូវបានគេប៉ាន់ស្មានថានឹងមានតម្លៃប្រហែលជា ១០០,០០០បាតក្នុងមួយម៉ែត្រការ៉េ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print