លោក សុះមុះ សិន នាំយកអំណោយមនុស្សធម៏របស់អង្គការ Muslime Helfen ចែកជូនប្រជាពលរដ្ឋ រងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន៨គ្រួសារ ខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកសុះមុះ សិន រដ្ឋលេខា ធិការក្រសួង ធម្មការ និងសាសនា បានបញ្ជាក់ថា៖  ក្រោយពីទទួលបានព័ត៌មាន កាលពីវេលាម៉ោង ២ រំលងអាធ្រាត ថ្ងៃទី២៦ កុម្ភៈ ២០១៦ នៅភូមិក្រាំងអាត់ ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ មានអគ្គិភ័យមួយបានលេបត្របាក់លំនៅដ្ឋានចំនួន ០៤ខ្នង ក្នុងនោះ ០៣ខ្នង ខូចខាតទាំងស្រុង និង ០១ខ្នងទៀត រងការប៉ះពាល់ធ្ងន់ធ្ងរ ប្រជាពលរដ្ឋរងគ្រោះសរុបចំនួន ០៨គ្រួសារ ស្មើនឹង១៥នាក់  ដែលកំពុងជួបការខ្វះខាតយ៉ាងខ្លាំង  ។

ក្រោយពីទទួលបានដំណឹងនេះភ្លាម សមាគមនិស្សិតមុស្លិមមកម្ពុជា បានធ្វើការទំនាក់ទំនង ជាមួយមន្រ្តីអាជ្ញាធរហើយបានអំពាវនាវសុំជំនួយពីអង្គការដៃគូ Muslime helfen នៅប្រទេសអាល្លឺម៉ង់ ដើម្បីចូលរួមចំណែកជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងការជួយសម្រួលដល់ទុក្ខលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋរងគ្រោះនេះ ។ នៅថ្ងៃទី ២១ មីនា ២០១៦ សមាគមនិស្សិតមុស្លិមកម្ពុជា រួមជាមួយអង្គការ Muslime​ helfen បាននាំយកនូវអំណោយ មកចែកជូនបងប្អូន ដែលរងគ្រោះទាំង០៨គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ៥០គក, ត្រីខ ០៦កំប៉ុង, ស្កសរ ០៥គក , អំបិល ០៥គក, មី០១កេស, ទឹកត្រី១២ដប , ម្រេច ២០០mg, តង់កៅស៊ូ ២ផ្ទាំង ,និងថវិកា ០១លានរៀល។

លោក សុះ មុះសិន បានបញ្ជាក់ថា៖ ថ្ងៃនេះសមាគមបាននាំយកនូវជំនួយមនុស្សធម៌ពីអង្គការ Muslime helfen នៅប្រទេសអាលឺម៉ង់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការខ្វះខាតរបស់បងប្អូន។ ទុក្ខលំបាករបស់បងប្អូន និងក្រុមគ្រួសាររងគ្រោះ គឺជាទុក្ខលំបាករបស់រាជរដ្ឋាភិបាល អាជ្ញាធរដែនដី និងប្រជាពលរដ្ឋកម្ពុជាទាំងមូល​។ ទីណាមានប្រជាជនរងគ្រោះ ឬ មានទុក្ខលំបាក ទីនោះតែងតែមានកាកបាទក្រហមកម្ពុជា ឬ សាខាកាកបាទក្រហមកម្ពុជា ខេត្ត/ក្រុង ក៏ដូចជា អាជ្ញាធរដែនដីបាននាំយកអំណោយសង្គ្រោះបន្ទាន់ មកចែកជូនដល់ដៃបងប្អូនភ្លាមៗដល់កន្លែងកើតហេតុ ។ ការបាត់បង់លំនៅដ្ឋាន ដែលបងប្អូនបានខិតខំទាំងយប់ទាំងថ្ងៃ ក្នុងការប្រកបរបរចិញ្ចឹមជីវិត។ ចាប់តាំងពីក្រោយ ថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតមកទល់បច្ចុប្បន្នត្រូវបានអណ្តាតភ្លើងលេបត្របាក់តែក្នុងមួយពព្រិចភ្នែក ដូចពាក្យចាស់ពោលថា៖ ស៊ូស្លាប់បាកុំអោយស្លាប់មេ លិចទូកកណ្តាលទន្លេ កុំអោយភ្លើងឆេះផ្ទះ ព្រោះកាលណា ភ្លើងឆេះផ្ទះ គឺរបស់របរ វត្ថុមានតម្លៃ និងសម្ភារៈប្រើប្រាស់នឹងត្រូវវិនាសទៅតាមអណ្តាតភ្លើងដែរ។ បន្ទាប់ពីថ្ងៃនេះ តទៅបងប្អូនត្រូវចាប់ផ្តើមជាថ្មី ខិតខំប្រកបរបរសុច្ចរិតចិញ្ចឹមជីវិត និងបញ្ជូនកូនចៅអោយរៀនសូត្រជាធម្មតាឡើងវិញ ព្រោះនេះជាគ្រោះមហន្តរាយដែលយើងត្រូវប្រុងប្រយ័ត្នខ្ពស់ ពិសេសនៅរដូវប្រាំងរាំងស្ងួតនេះតែម្តង។

លោក បន្ដថា៖  ក្រៅពីគម្រោងជំនួយសង្រ្គោះអ្នករងគ្រោះដោយសារភ្លើងឆេះផ្ទះនេះ អង្គការ Muslime helfen ក៏បានផ្តល់នូវគំរោងមនុស្សធម៌ជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ដោយមិនប្រកាន់និន្នាការ នយោបាយ ពូជ សាសន៍ សាសនា ជនជាតិ មានជាអាទិ៍ បានផ្តល់អគារអន្តេវាសិកដ្ឋានសំរាប់និស្សិតនារីមុស្លិម ចំនួន ២កន្លែង ដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ក្នុងរាជធានីភ្នំពេញ​ ផ្តល់ប្រាក់កម្ចីឥណទាន ឥតការប្រាក់ដល់ប្រជាពលរដ្ឋខ្មែរ រស់នៅក្នុងសហគមន៍ខណ្ឌដូនពេញ រាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាល​ភាសាអង់គ្លេស កុំព្យូទ័រ និង​វិជ្ជាជីវៈកាត់ដេរ ដោយឥតគិតថ្លៃ ផ្តល់អំណោយសង្គ្រោះ​បន្ទាន់គ្រោះធម្មជាតិនានា តាមបណ្តាខេត្ត/រាជធានី ដូចជា ទឹកជំនន់ ខ្យល់ ព្យុះ ភ្លើងឆេះផ្ទះ ផ្តល់ថវិកាកម្មវិធីស្រាយបួសក្នុងខែរ៉ាម៉ាដន កម្មវិធី Qurban និងមានគំរោងជាច្រើនទៀត ក្រោមកិច្ចសហប្រតិបត្តិការជាមួយសមាគមនិស្សិតមុស្លិមកម្ពុជា។

ក្នុងឳកាសនេះដែរ សុះ មុះសិន  ក៏បានថ្លែងអំណរគុណ ដល់អង្គការ Muslime helfen ដែលតែងតែគិតគូរ និងយកចិត្តទុក្ខដាក់ រួម​ចំណែកយ៉ាងធំធេងក្នុងការលើកកំពស់ជីវភាពរស់នៅ និងការ​​​កាត់បន្ថយភាពក្រីក្រ​របស់ ប្រជាពលរដ្ឋកម្ពុជា។​ ហើយក៏សូមថ្លែង អំណរគុណដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែលបានឆ្លើយតបជួយសង្រ្គោះ និងសម្រួលការងារដល់ប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះ នេះបានទាន់ពេលវេលា ដើម្បីអោយពួកគាត់មានភាពកក់ក្តៅ និងមានក្តីសង្ឈឹមឡើងវិញ។

លោកក៍បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបង្ការ និងប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យក្នុងផ្ទះ ដូចជា ចរន្តអគ្គិសនី ចង្ក្រាន ហ្គាស ភ្លើងទៀនជាដើម គឺត្រូវបិទ និងរៀបចំដោយប្រុងប្រយ័ត្ន ព្រោះរដូវនេះជារដូវរំហើយ មានខ្យល់បក់ខ្លាំង ងាយនឹងបង្កគ្រោះអគ្គិភ័យគ្រប់ពេលវេលា ៕

image

image(1)

image(2)

image(3)

image(4)

image(5)

image(6)

image(7)

image(8)

image(9)

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print